ស្លុតចិត្តណាស់! ដោយក្តីស្រលាញ់ពេក គ្រួសារសពពាក់ខោវអាវការពារកំរិតខ្ពស់ សុំលើកសពខ្លួនឯង បណ្តាលឲ្យដួលសន្លប់២ម្តង ព្រោះតែ….
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់រដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មានបងប្អូនគ្រួសារស .ពអ្នកជំងឺកូវីដម្នាក់ ហេតុតែចង់សម្ដែងការស្រឡាញ់ ក៏ដូចជាជូនដំណើរជាលើកចុងក្រោយ បានសុំអនុញ្ញាតពីគ្រូពេទ្យដើម្បីគ្រោងឈុតការពារកម្រិតខ្ពស់ ស្រាប់តែមិនដល់២ម៉ោងផង ក៏ដួលសន្លប់បាត់ស្មារតីឈឹង។
ករណីខាងលើនេះបានកើតឡើងស្ថិតនៅក្នុងវត្តត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២ថ្ងៃត្រង់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
បើតាមការបញ្ជាក់របស់រដ្ឋបាលស្រុកភ្នំស្រួច ហេតុតែធ្វើឲ្យបងប្អូនអ្នកជំងឺកូវីដនោះដួលសន្លប់នោះមកពីខោអាវមានសភាពក្ដៅ ហប់ខ្យល់ ពិបាកក្នុងការដកដង្ហើម ហើយត្រូវពាក់ច្រើនជាន់ទៀត ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងដួលសន្លប់ ហើយម្យ៉ាងទៀតគាត់មានអារម្មណ៌រន្ធត់នៅក្នុងខ្លួន នឹងមិនសូវមានស្មារតីនៅក្នុងខ្លួនផងនោះទើបទៅជាបែបនេះ។
បើនិយាយទៅដល់ក្រុមគ្រូពេទ្យជួរមុខព្យាបាលអ្នកជំងឺកូវីដនោះ យើងពិតជាសុំសរសើរពួកគាត់ដោយស្មោះហើយ ដែលពួកគាត់អាចទ្រាំនឹងការពាក់ខោអាវដល់ពិបាកមួយនេះ ដោយមនុស្សធម្មតាគឺមិនអាចទ្រាំបាននោះទេ គឺពួកគាត់ពេលខ្លះត្រូវពាក់រហូតដល់ទៅ១២ម៉ោង ដូចនេះហើយដើម្បីជាការតបស្នងជូនគ្រូពេទ្យពួកយើងត្រូវតែអនុវត្តវិធាន៣កុំ ៣ការពារ ៕
Comments are closed, but trackbacks and pingbacks are open.