ចក្រភពអង់គ្លេស គាំទ្រប៉ូឡូញ បញ្ជូនយន្ដហោះច.ម្បាំងឱ្ យអ៊ុយក្រែន(មានវីដេអូ)

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាលែនស៍ (Ben Wallace) បាននិយាយថា៖ «ចក្រភពអង់គ្លេសនឹងគាំទ្រប៉ូឡូញ ប្រសិនបើទីក្រុង វ៉ាសូវី សម្រេចចិត្តផ្គត់ផ្គង់យន្ដហោះច.ម្បាំងឱ្យ អ៊ុយក្រែន ដែលកំពុងតស៊ូប្រយទ្ធតែម្នាក់ឯងជាមួយក ងទ័ពរុស្ស៊ី»។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២។ លោក Ben Wallace ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News នៅថ្ងៃអង្គារនេះ, ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកក៏បានបញ្ជាក់ជាមុនផងដែរថា៖

«អង់គ្លេសនឹងមិនបញ្ជូនយន្ដហោះច.ម្បាំងឱ្យ អ៊ុយក្រែនឡើយ ដ្បិតពីឡុត អ៊ុយក្រែនមិនមានសមត្ថភាពប្រើប្រាស់ យន្ដហោះច.ម្បាំងរបស់ខ្លួន, យើងនឹងការពារប៉ូឡូញ ហើយយើងនឹងជួយពួកគេនូវអ្វីដែលពួកគេត្រូវការ»។

គួរបញ្ជាក់ថា បើតាមសំដីលោក Ben Wallace បើប៉ូឡូញសម្រេចចិត្តបញ្ជូនយន្ដហោះច.ម្បាំងឱ្យអ៊ុយក្រែនមែន នោះទីក្រុងវ៉ាសូវី ក៏ត្រូវដឹងជាមុនដែរថា អាចនឹងប្រឈ មមុខនឹងផលវិ.បាកដោយផ្ទាល់ ពីសំណាក់ រុស្ស៊ី ឬបេឡារុស៕(សូមទស្សនាវីដេអូនៅខាងក្រោម)

Comments are closed, but trackbacks and pingbacks are open.