ពុទ្ធោ! ត្រូវរ៉ាប់រងចិញ្ចឹមកូនម្នាក់ឯងហើយ ពេលនេះ នាយក្រិន ធ្លាក់ខ្លូនឈឺត្រូវសង្គ្រោះបន្ទាន់

ថ្មីៗនេះដែរ មហាជនអ្នកគាំទ្រសមាជិកក្រុមកំប្លែងរបស់នាយ កុយ គឺតារាកំប្លែកមាឌតូចល្អិត នាយក្រិន ហាក់មានការភ្ញាក់ផ្អើល និង ព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងរបស់ នាយក្រិន កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណឹងខាងលើនេះដែរ ត្រូវបានមិត្តរួមអាជីពគឺតារាកំប្លែង នាយធុង បានបង្ហើបឱ្យដឹងលើគណនីហ្វេសប៊ុករបស់លោក និង បញ្ជាក់ប្រាប់សារព័ត៌មានថា នាយក្រិន មានជំងឹប្រចាំកាយ និង កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ព្រោះឈឺពោះវៀនធ្លាក់ចូលក្រោមពង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទទួលបានព័ត៌មាននេះហើយ មហាជនអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើនបានព្រួយបារម្ភ និង កាន់តែអាណិតអាសូរដល់ នាយក្រិន យ៉ាងខ្លាំងដែលត្រូវមកជួបរឿងរ៉ាវអាក្រក់យ៉ាងនេះ ក៏ព្រោះតែកាលពីកន្លងមកលោកត្រូវបានភរិយាចុះចោល និង ទុកកូន ៣ នាក់ ឱ្យលោក ដែលមានកាយសម្បទាល្អិតត្រូវចិញ្ចឹមបីបាច់កូនម្នាក់ឯង ហើយពេលនេះលោកត្រូវមកទទួលរងជំងឺនេះទៀត ៕

Comments are closed, but trackbacks and pingbacks are open.