ថ្ងៃចន្ទដើមទ្រព្យ សញ្ញាណល្អ! ថ្ងៃនេះតួលេខអ្នកឆ្លងថយចុះ ទូទាំងរាជធានី-ខេត្ត ត្រឹម ២៤ម៉ោងនេះ…
ជាដំណឹងដ៏ល្អ នៅថ្ងៃចន្ទ ទី ១០ ខែឧសភា ឆ្នាំ ២០២១ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមវិលទៅរកស្ថានភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗហើយ ។
បើតាមព័ត៌មានដែលទទួលបានពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា ទិន្នន័យអ្នកឆ្លងវីរុសកូវីដ ទូទាំងរាជធានី-ខេត្ត នៅក្នុងប្រទេសកម្ពុជាមានការថយចុះ បើគិតត្រឹមរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
នេះជាសញ្ញាណល្អមួយ ដែលស្ថានភាពពេលនេះ អាចឱ្យប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល អាចគ្រប់គ្រងបានកាន់តែល្អប្រសើរ ។ យ៉ាងណាតួលេខផ្លូវការសូមរង់ចាំសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នាពេលបន្តិចទៀតនេះ ។
ទោះបីជាយ៉ាងណា ថ្វីដ្បិតការរាតត្បាតមានការថយចុះខ្លះ មិនមែនមានន័យថា យើងអាចយកឈ្នះវីរុសនេះបាននោះទេ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន កុំភ្លេចខ្លួន ការពារខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយអនុវត្តនូវវិធានការ ៣កុំ និង ៣ការពារ ៕
Comments are closed, but trackbacks and pingbacks are open.