សូមជ្រាប!! សេចក្ដីជូនដំណឹង អ្នកនៅតំបន់បិទខ្ទប់ អគ្គិសនីកម្ពុជានឹងគិតសរុបថ្លៃភ្លើង៣ខែជាប់គ្នា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ អគ្គិសនីកម្ពុជាបានសេចក្ដីជូនដំណឹងចំពោះអតិថិជនមួយចំនួនតូចនៅក្នុងតំបន់បិទខ្ទប់មេត្តាជ្រាបថា អគ្គិសនីកម្ពុជា នឹងធ្វើការសរុបគិតថ្លៃភ្លើង៣ខែជាប់គ្នា​ដោយសារតែកន្លងមកតំបន់បិតខ្ទប់មួយចំនួនមិនអនុញ្ញាតឱ្យក្រុមការងារចុះទៅស្រង់តួលេខអគ្គិសនី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ការធ្វើឡើងនេះដើម្បីរក្សាប្រក្រតីភាពនៃការចេញវិក្កយបត្រជូនអតិថិជនជារៀងរាល់ខែ អគ្គិសនីកម្ពុជាបានសម្រេចឲ្យជំនាញគិតយកមធ្យមភាគប្រើប្រាស់ចំនួនបីខែជាប់គ្នា ដើម្បីធ្វើវិក្កយបត្រជូនអតិថិជនដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ជិតទាំងស្រុងនោះ។ គោលដៅសំខាន់នៃការស្រង់ថាមពលដោយគិតការប្រើប្រាស់ជាមធ្យមភាគនៃការប្រើថាមពលចំនួន៣ខែនេះគឺ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ជាតំបន់ក្រហមមានការបិទខ្ទប់ទាំងស្រុងមិនអាចចូលទៅស្រង់ថាមពលបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ដើម្បីកំណត់ការគណនាថ្លៃប្រើប្រាស់ថាមពលអគ្គិសនីអោយបានត្រឹមត្រូវជូនអតិថិជនជារៀងរាល់ខែ។ ប្រសិនបើអគ្គិសនីកម្ពុជា រក្សាទុកការស្រង់ថាមពលប្រើប្រាស់ ពីរ ឬ បីខែស្រង់ម្តងនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វានឹងធ្វើអោយបរិមាណថាមពលប្រើប្រាស់របស់អតិថិជន មានកំណើនពីរ ឬ បី ដងបូកស្ទួនបញ្ចូលគ្នា ហើយពិតណាស់ គឺអត្រាថ្លៃលក់អាចនឹងត្រូវប្រែប្រួលផុតពីអត្រាថ្លៃទាប ៣៨០រៀល ឬ ៤៨០រៀល ឬ ៦១០រៀល/ គីឡូវ៉ាត់ម៉ោង រំកិលតាមលំដាប់លំដោយឆ្ពោះទៅរកអត្រាថ្លៃ ៧៣០រៀល/គីឡូវ៉ាត់ម៉ោង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ការយកមធ្យមភាគ៣ខែដើម្បីចេញវិក្កយបត្របណ្កោះអាសន្ននេះ ពុំមែនជាការកេងចំណេញពីអតិថិជនណាម្នាក់ឡើយ ព្រោះអតិថិជននៅបន្តការប្រើប្រាស់ជាធម្មតាពុំមានការកាត់ផ្តាច់ចរន្តឡើយ ឬអាចនឹងមានកំណើនច្រើនជាងមុន ព្រោះត្រូវស្ថិតនៅក្នុងផ្ទះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយម្យ៉ាងទៀតថាមពលប្រើប្រាស់ក្នុងខែ មករា កុម្ភៈ និង មីនា គឺជាថាមពលដែលប្រើប្រាស់ក្នុងវេលាអាកាសធាតុមិនទាន់ក្តៅដែលអាចខុសពីការប្រើប្រាស់ជាក់ស្ដែងក្នុងខែមេសាដែលអាចមានកំណើនច្រើនជាងដោយសារអាកាសធាតុក្តៅខ្លាំង អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជននៅក្នុងតំបន់បិទខ្ទប់ជ្រាបជាព័ត៌មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅតំបន់បិទខ្ទប់ទាំងបានជ្រៀបជាព័ត៌មានដូចដែលបានជម្រាបជូនខាងលើ។

Comments are closed, but trackbacks and pingbacks are open.