ដំណឹងល្អទៀតហើយ!! ថ្ងៃនេះ អ្នកជាសះស្បើយច្រើនជាងអ្នកឆ្លង ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយរហូតដល់ទៅ…
ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ ជុំវិញករណីជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងសុខាភិបាលបានប្រកាសថា មានជំងឺកូវីដ១៩ ៨៧៣នាក់ជាសះស្បើយ
គួររំលឹកដែរថា នៅថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៣៥ នាក់បន្ថែមទៀតហើយ ដែលក្នុងតួលេខនេះភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ។
ទន្ទឹមនឹងតួរលេខឆ្លងដ៏ច្រើននេះ តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងបានបញ្ជាក់ផងដែរថា ពុំមានអ្នកបាត់បង់ជីវីតដោយសារជំងឺកូវីដ-១៩ នោះទេ នៅថ្ងៃនេះ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេសឡើងដល់ ២១,៨៣៤ នាក់
– អ្នកជាសះស្បើយមានចំនួន ១០,៧៤០ នាក់
– អ្នកស្លាប់ចំនួន ១៤៧ នាក់ ៕
សូមអានព័ត៌មានលម្អិតខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.