ក្តៅៗ ម្ចាស់ KOI ជាកូនប្រសារឧកញ៉ា ហេង សៀ ត្រូវចាប់បញ្ជូនទៅតុលាការ
ភ្នំពេញ៖ បើតាមមន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១នេះ បានថ្លែងសារព័ត៌មានក្នុងស្រុកមួយថា កូនប្រសារឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ត្រូវបានចាប់បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបន្ដនីតិវិធីពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាព អា..ស.អា.ភា..ស បំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។
គួររំលឹកថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។
បន្ទាប់ពីឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀឈ្មោះ ឃន ឈុនដារ៉ា នៅព្រលប់ថ្ងៃដដែលនោះ កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ ឧកញ៉ាហេង សៀ ឈ្មោះតាង គីមហៀង នៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្ស័យរួមគំនិតគ្នាជាមួយប្ដី ជួលមនុស្សប្រុស-ស្រី ថតរូបភាព ដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ៕
Comments are closed, but trackbacks and pingbacks are open.