មិនទាន់ស្ងប់ទេ! បែកធ្លា.យសារសម្លេងអតីតភរិយា លោក ឌួង ឆាយ និយាយអំពីគម្រោងធ្វើបាបលោក ឌួង ឆាយ ហើយឪពុកក្មេកគឺបាន… (មានវីដេអូ)

កាលពីពេលថ្មីៗនេះ លោកជំទាវ ខុង ស៉ីលីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប និងជា ម្តាយរបស់ព្រះតេជគុណ ឌួង ឆាយ បានចេញមុខ តាមសន្និសីទកាសែត ដែលបានរៀបចំ ដោយបានស្នើសុំទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប។


ជាមួយគ្នានេះ មហាជនដាក់ការសង្ស័យថា រងើបភ្លើងដែលស្ទើរតែរលត់នោះ ប្រហែលមិនស្ងប់ទេ អាចហ្នឹងមានបន្តទៀត បើម្ខាងៗមិនចេះស្កប់ស្កាល់បែបនេះ នៅតែបង្ហោះដៀមដាមឲ្យគ្នាបែបនេះ ព្រោះថ្មីៗនេះ នៅសុទ្ធស្រាប់តែ ប្អូនស្រីពៅរបស់ព្រះតេជគុណ ឌួង ឆាយ បែរជាបង្ហោះសារ ខ្លឹមសារហាក់ដូចជា សំដៅទៅកាន់អតីតភរិយា បងប្រុសខ្លួន ដេត ម៉ាលីណា ធ្វើឲ្យមហាជនបើកភ្នែកធំ ភ្ញាក់ផ្អើលជាខ្លាំង។

រំលឹងបានប៉ុន្មានថ្ងៃ ស្រាប់តែ លេចចេញនៅខ្សែសម្លេងមួយទៀត ដោយអះអាងជាសម្លេងរបស់អតីតភរិយាលោក ឌួង ឆាយ រៀបរាប់ពីផែនការធ្វើបានអតីតស្វាមីរបស់ខ្លួន ដោយមានការបញ្ចុះបញ្ចុលពីឪពុក ឌួង ឆាយ ផ្ទាល់ផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Comments are closed, but trackbacks and pingbacks are open.