ទឹកចិត្តប្រពន្ធ! កាឆយ ពោលពាក្យសរសើរភរិយារបស់លោកតា ព្រហ្មម៉ាញ ទោះធ្លាប់ខឹងស្អប់ប៉ុនណា នៅតែរួមសុខរួមទុក្ខ ចាំមើថែទាំប្តីយ៉ាងដិតដល់ មិនឃ្លាតមួយជំហាន
ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការព្រួយបារម្ភជាខ្លាំង ក្រោយទទួលដំណឹងថា លោកតា ព្រហ្មម៉ាញ បានដួលសន្លប់ និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ ដោយសារតែជំងឺលើសឈាម ។
នេះបើយោងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងស្រី កាឆយ បានបង្ហោះរូបភាពរបស់ លោកតា ព្រហ្មម៉ាញ កំពុងសន្លប់សម្រាកស្តូកស្តឹងនៅលើគ្រពេទ្យ ដែលបាននិយាយរៀបរាប់ថា៖ “លោពូ ព្រហ្ម ម៉ាញ លើសឈាមសន្លប់ ឥឡូវនៅពេទ្យសង្គោះបន្ទាន់ សូមអោយលោកពូឆាប់ជាណា” ។
យ៉ាងណាមិញ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយនោះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២២ នាម្សិលមិញនេះ តារាកំប្លែង អ្នកនាង កាឆយ ក៏បានបង្ហោះសារជាថ្មីបញ្ជាក់ពីស្ថានភាពជំងឺរបស់លោកតា ព្រហ្មម៉ាញ ក្រោយពីសន្លប់បានមួយថ្ងៃថា៖ “សូមកុំឱ្យគាត់កើតអីឱ្យសោះ! គាត់ចាប់ផ្តើមឈឺក្បាល រវើរវាយ អាណិតមីងណាស់តែម្នាកឯង។ ព្រះអើយជួយ” ។
ដែលការបង្ហើបលើកនេះ បានធ្វើឲ្យមហាជនខ្មែរជាច្រើន ដែលនិយមគាំទ្រសិល្បករអាយៃជើងចាស់រូបនេះ កាន់តែកើតក្តីព្រួយបារម្ភចំពោះសុខភាពរបស់លោកទ្វេដង ។
ក្នុងកាលៈទេសៈដ៏លំបាករបស់លោកតា ព្រហ្មម៉ាញ ដែលកំពុងគេងស្តូកស្តឹងនៅលើគ្រែអ្នកជំងឺមិនអាចធ្វើអ្វីបាននេះ គេឃើញភរិយារបស់លោក បាននៅមើលថែទាំងស្វាមីយ៉ាងដិតដល់ ទាំងយប់ទាំងថ្ងៃតែម្នាក់ឯង មិនឲ្យឃ្លាតសូម្បីមួយជំហាននោះឡើយ ។
មិនត្រឹមតែប៉ុណ្ណោះ យើងតាមរយៈគណនីហ្វេសប៊ុករបស់តារាកំប្លែង កាឆយ ដដែលខាងលើនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រកាន់តែរំភើបចិត្ត ជាមួយនឹងពាក្យសម្តីប៉ុន្មានឃ្លាដែលអ្នកនាងបានសរសេរបង្ហោះនៅលើបណ្តាញសង្គម ដោយបាននិយាយយ៉ាងដូច្នេះថា៖ “ទោះខឹងប៉ុនណា ស្អប់ប៉ុនណាក៏នៅជាប្តី មិនបោះចោល ៤០ ឆ្នំា ហើយរួមទុក្ខរួមសុខជាមួយគ្នា ពេលដែលមានទុក្ខមានតែប្រពន្ធកូននឹងឯង” ៕
Comments are closed, but trackbacks and pingbacks are open.