រំភើបជំនួស!! លោកជំទាវ ហ៊ុន ម៉ាណា មានក្តីអាណិតអាសូរ ក្រុមគ្រួសាររបស់ប្អូនប្រុសម្នាក់ ដែលមានជំងឺមហារីកគ្រាប់ឈា មតាំងពីតូច បានឧបត្ថមទឺកប្រាក់ចំនួន…
ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ លោកជំទាវហ៊ុន ម៉ាណា បានចាត់អោយលោកជិន ប៊ុនធឿន ចុះទៅសួរសុខទុក្ខគ្រួសាររបស់ប្អូនប្រុស ឆេង លីហួរ ដែលរស់នៅក្នុងសង្កាត់ស្លក្រាម
ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងបានផ្តល់ជូននូវថវិកាចំនួន១០លានរៀល ដើម្បីជួយសម្រួលការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ និងជួយដោះស្រាយការព្យាបាលជំងឺរបស់ប្អូនផងដែរ ។
នៅក្នុងឱកាសនោះ ប្អូនប្រុស ឆេង លីហួរ និងគ្រួសារមានក្តីរំភើបជាខ្លាំងស្ទើរទប់ទឹកភ្នែកមិនបាននូវទឹកចិត្តដ៏សែនសប្បុរសធម៌របស់លោកជំទាវ ដែលបានឧបត្ថម្ភដល់ខ្លួនចំពេលដែលកំពុងលំបាកនេះ។
សូមជំរាបផងដែរថា គ្រួសារខាងលើ បានមករស់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ។
ហើយប្អូនប្រុស ឆេង លីហួរ មានជំងឺមហារីកគ្រាប់ឈាមនេះតាំងពីអាយុបាន០១ខួបមក ។ បច្ចុប្បន្ន ប្អូនប្រុសមានអាយុ២០ឆ្នាំហើយ ហើយជំងឺនេះតម្រូវអោយបញ្ចូលឈាមជារៀងរាល់៥ទៅ៦ខែម្តង អាស្រ័យទៅលើសុខភាពជាក់ស្តែង ។
Comments are closed, but trackbacks and pingbacks are open.