នរណាមិនប្រាថ្នា! Mss Khim មិនត្រឹមមានសម្រស់ស្អាត ហើយល្បីមានជំនួញធំ២ក្នុងក្រុងកំពង់ចាមទៀត!

កាលពីពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចាប់អារម្មណ៍លើអ្នកជំនួញស្រីវ័យក្មេងមួយរូប ដែលមានឈ្មោះថា Mss Khim ដែលអ្នកនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតដូចតារានោះទេ ហើយថែមទាំងកំពុងតែក្ដាបមុខជំនួញធំៗ២ទៀតផង។

ក្នុងនោះបើតាមប្រភពពីអ្នកលេងបណ្ដាញសង្គមបានឲ្យដឹងថា Mss Khim គឺជាអ្នកបោះដុំផ្លែឈើ ដែលមានឃ្លាំងដល់ធំនៅផ្សារនាគ ហើយថែមទាំងជាថៅកែស្រីភោជនីយដ្ឋាន និង KTV «ទន្លេអ៊ុំ» ក្នុងក្រុងកំពង់ចាមដ៏ល្បីឈ្មោះម្នាក់ថែមទៀតផង ហើយអ្នកនាងក៏ជាមនុស្សមានប្រាស្រ័យទាក់ទងល្អ ជាមួយមនុស្សជុំវិញខ្លួន ដែលជាហេតុធ្វើឲ្យមុខជំនួញក៏មានការគាំទ្រច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ​អ្នកនាង Mss Khim រៀបការមានស្វាមី និងកូនម្នាក់គួរឲ្យស្រលាញ់ខ្លាំងណាស់ ហើយបើនិយាយពីសម្រស់វិញ ពិតជាស្រស់ស្អាត និងក្មេងជាងវ័យដូចនារីក្រមុំអញ្ចឹង នេះបានសមដូចពាក្យដែលគេហៅថាថៅកែស្រីវ័យក្មេងសម្រស់ស្អាតមិនខុសមែន៕

ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Comments are closed, but trackbacks and pingbacks are open.