ខេត្តគំរូ ! ស្រស់ស្អាត និងស័ក្ដិសមបំផុត តាំងព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងផ្ការំដួលតំណាងជាតិ តាមដងផ្លូវនៅក្នុងខេត្តមួយនេះ

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បាននិយាយ កោតសរសើរ មិនដាច់ពីមាត់ នូវស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន គឺបានតុបតែងកែច្នៃទេសភាព ទ្រូងផ្លូវសាធារណក្នុងក្រុងប៉ៃលិន ដោយរៀបចំជាភ្លើងអគ្គិសនី សម្រាប់បំភ្លឺពេលយប់ ជាម៉ូដផ្ការំដួល ខណ:ពេលបើកភ្លើងបំភ្លឺផ្លូវ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេសង្កេតឃើញកញ្ចុំផ្ការំដួលទាំងនោះ ពិតជាបានបញ្ចេញពណ៌លឿងខ្ចី ស្រស់ស្អាត មានភាពទាក់ទាញ បង្ហាញសម្រស់ក្រុងប៉ៃលិន ឱ្យកាន់តែល្អប្រ សើរថែមទៀត ជាពិសេសពេលគេធ្វើដំណើរនៅតាមដងផ្លូវ ម្នាក់ៗសម្លឹងគយគន់មើលផ្កា មិនដាច់ពីខ្សែភ្នែក ពោលគឺប្លែកភ្នែក ប្លែកអារម្មណ៍ ពុំធ្លាប់ឃើញមានពីមុនមកនោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ៃលិនជាដែនដីត្បូងពេជ្រ ជង្រុករ៉ែត្បូងដ៏មានតម្លៃនៅកម្ពុជា ស្ថិតនៅផ្នែកខាងជើងនៃជួរភ្នំក្រវាញជាប់ព្រំដែនប្រទេសថៃ។ ខេត្តប៉ៃលិន មានសក្តា​នុពល ខាងវិស័យទេសចរណ៍ បែបអេកូធម្មជាតិដ៏ល្បីល្បាញ ដ៏សម្បូរបែប មិនចាញ់ខេត្តផ្សេងៗទៀតរបស់កម្ពុជាឡើយ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរប៉ៃលិន នៅតាមដងផ្លូវនៅខេត្តមួយនេះ មានតាំងលម្អព្រះឆាយលក្ខណ៍ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំនិងផ្ការំដួលតំណាងជាតិពិតជាមានសម្រស់ស្រស់ស្អាត ស័ក្ដិសមបំផុតនឹងកេរ្តិ៍ឈ្មោះខេត្តត្បូងពេជ្របង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដួងព្រលឹងជាតិខ្មែរ បញ្ជាក់ឱ្យបរទេសឃើញថា នេះហើយដែនដីខ្មែរដ៏រុងរឿង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីឃើញមានការរៀបចំបែបនេះ បានធ្វើឱ្យមហាជនខ្មែរ មានការសារទរនឹងពេញចិត្តជាខ្លាំង ហើយជាគំរូដ៏ល្អមួយសម្រាប់បណ្ដារាជធានី- ខេត្តផ្សេងទៀត គួររៀបចំបែបនេះ ពិតជាស័ក្ដិសមណាស់ ហើយមានលក្ខណៈពិសេសគ្រប់គ្រាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរស្កាត់ទៅទស្សនាកម្សាន្តផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋបន្តទៀតថា ស្នាដៃរបស់ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ពិតជាញ៉ាំងអារម្មណ៍ប្រជាពលរដ្ឋ ឱ្យមានចិត្តសប្បាយរីករាយ អារម្មណ៍ភ្លឺថ្លា ជាពិសេសពេលធ្វើដំណើរតាមដងផ្លូវនាពេលយប់ ពិតជាទាក់ទាញខ្លាំង ពេលឃើញពន្លឺភ្លើង បង្កជាទេសភាពស្រស់ស្អាតបែប នេះ ធ្វើឱ្យពួកគាត់បំបាត់នូវទុក្ខកង្វល់ ស្មារតីភ្លឺថ្លា បង្កើននូវកម្លាំងថាមពលថែមទៀត ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.