ពិតជាមានទឹកចិត្តល្អណាស់! ដោយក្តីអាណិតអាសូរ បុរសម្នាក់ប្រកាសទំនុកបំរុងការព្យាបាលក្មេងស្រីដែលរលាកខ្លាញ់ក្តៅស្រោចពេញខ្លួនទាល់តែជាសះស្បើយ១០០%

ខេត្តកណ្តាល៖ ក្រោយពីវីដេអូរស់នៅពិតៗរបស់ ក្មេងស្រីអាយុ២ខួបម្នាក់ ដែលឃើញហើយ សែនវេទនាភ្នែកជំនួយ រស់ដោយភាពពឺតផ្សា ជាពិសេស ពេលត្រូវដោះបង់រុំរបួសចេញ រាល់ពេលងូតទឹកម្តង ក្មេងស្រីរូបនេះ ញ័រដៃញ័រជើង ស្រែកយំ ទ្រាំស្ទើរលែងបាន សូម្បីតែម្តាយក៏សម្រក់ទឹកភ្នែក ចង់ឈឺជំនួសកូនខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ ក្មេងស្រីរូបនេះ ត្រូវបានធ្លាក់ចូលខ្ទះខ្លាញ់កំពុងពុះ របស់ម្តាយ ដែលប្រកបរបររកស៊ីលក់នំ ខណៈរត់លេងជាមួយក្មេងៗដទៃ ធ្វើឲ្យស្បែករលាកយ៉ាងធ្ងន់ធ្ងរ តែដោយសារ អស់លទ្ធភាពព្យាបាល ទើបសម្រេចយកកូនស្រីមកផ្ទះវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយទៅវិញ គ្រាន់តែឃើញវីដេអូបែបនោះភ្លាម បុរសម្នាក់ មានឈ្មោះ Khov Chhay ត្រូវបានគេសម្គាល់ ឃើញមានវត្តមានជាញឹកញាប់ ក្នុងការងារសប្បុរសធម៌ជាច្រើនកន្លងមក បានចេញមុខប្រកាស នឹងជួយក្មេងស្រីនោះ ក្នុងការព្យាបាលស្បែកដែល រលាកនោះទាល់តែសះស្បើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បុរសខាងលើនេះ បានប្រាប់ឲ្យដឹងថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរអោយអាណិតណាស់ ក្មួយស្រីអាយុ2ឆ្នាំ អាយុប៉ុនកូនស្រីពៅខ្ញុំ រលាកខ្លាញ់ក្តៅស្រោចពេញខ្លួន មិនដឹងឈឺចាប់យ៉ាងណាទេ។ ខ្ញុំសន្យាថានឹងជួយទំនុកបំរុងការព្យាបាលក្មួយស្រីអោយទាល់តែជាសៈស្បើយ100% និងរកវិធីកែខៃរូបរាងកាយក្មួយស្រីអោយបានដូចក្មេងដ៏ទៃទៀត។*បើសិនសប្បុរសជនចង់ជួយគាត់អាចទាក់ទងម្តាយក្មេងផ្ទាល់0962520758 អាស័យដ្ឋាន៖ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល (ក្បែរភ្នំព្រះរាជទ្រព្យរឺភ្នំឧដុង្គ)៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម៖

Comments are closed, but trackbacks and pingbacks are open.