ពុទ្ធោ ទប់ទឹកភ្នែកមិនជាប់ទេ!! ពីរនាក់តាយាយ ដឹកដៃគ្នាទៅព្យាបាលកូវីដ ពេលជាមកវិញបាត់យាយ បន្សល់ត្រឹមតែធាតុ ១ កោដ្ឋ
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ត្រូវបានគេស្គាល់ថា ជាព្រឹត្តិការណ៍ជំងឺឆ្លងនៅក្នុងសហគមន៍ ដែលមានលក្ខណៈអូសបន្លា.យវែងជាងគេ និង ធ្ង.ន់.ធ្ងរជាងគេនៅកម្ពុជា នាំឱ្យមានអ្នកឆ្ល.ងរាប់ម៉ឺននាក់ និងមានអ្នកស្លា.ប់.រាប់រយនាក់
ខណៈដែលមានក្មេងតូចៗ លោកតាលោកយាយ ឡើងឡានពេទ្យជាបន្តបន្ទាប់ ទាំងមិនដឹងថាខ្លួននឹងបានត្រឡប់មកគេហដ្ឋានដ៏កក់ក្ដៅរបស់ខ្លួនវិញឬអត់នោះទេ ។
ជាក់ស្ដែង ដូចទៅនឹងករណីមួយនេះអ៊ីចឹង ពីរអ្នកលោកតាលោកយាយចំណាស់មួយគូ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តសំណាករកឃើញវិជ្ជមានកូវីដ-១៩ ទើបតម្រូវឱ្យលោកតាលោកយាយមួយគូនេះ ដឹកដៃគ្នាយ៉ាងកម្ស.ត់ឡើងឡានសាមុយ ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលជំ.ងឺ.កា.ចសា.ហា.វមួយនេះ ។
ជាអ.កុ.ស.ល្យ លោកយាយ រស់ យ៉ាន ដែលវិជ្ជមានកូវីដខាងលើ ស្រាប់តែបា.ត់.ប.ង់ជីវិតដោយសារជំ.ងឺមួយនេះ និង បានបូជានៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២១ លាចាកចោលលោកតាជាទីស្រឡាញ់ដែលបានដឹកដៃឡើងឡានពេទ្យជាមួយគ្នា
បន្សល់ត្រឹមការចងចាំកន្លងមក និង ធាតុមួយកោដ្ឋ ដាក់កាបូបត្រឡប់មកផ្ទះវិញ ក្រោយលោកតាព្យាបាលជាសះស្បើយ ហើយកូនៗក៏នាំគ្នាធ្វើពិធីបន្តិចបន្តួចដើម្បីគោរពវិញ្ញា.ណក្ខន្ធម្ដាយជាទីស្រឡាញ់ ឱ្យបានទៅកាន់សុគ.តិ.ភពពកុំបីខាន ៕
Comments are closed, but trackbacks and pingbacks are open.