គួរអោយអាសូរណាស់! លោកយាយ មានវិជ្ជមានកូវីដ១៩ អង្គុយអួលដើមកម្នាក់ឯង
រាជធានីភ្នំពេញ ៖ ផ្អើលពេញបណ្តាញសង្គម នាំគ្នាជូនពរលោកយាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ សូមឲ្យលោកយាយ ឆាប់ជាសះស្បើយពី ជំងឺកូវីដ១៩ និងត្រូវរឹងមាំឡើង កុំគិតក្នុងផ្លូវអវិជ្ជមាន ព្រោះពេលនេះ ជំងឺនេះអាចព្យាបាលជាសះស្បើយបាន១០០% ក្រោមការប្រឹងប្រែង និងជំនាញរបស់ក្រុមគ្រូពេទ្យជួរមុខ បន្ទាប់ពី លោកយាយ ត្រូវគេថតរូបឲ្យជាប់ដោយចៃដន្យ ខណៈអង្គុយម្នាក់ឯងយ៉ាងកណ្តោចកណ្តែង។
ជាមួយគ្នានេះលោកយាយ ហាក់បីដូចជាកំពុងអួលដើមក នេះប្រហែលជាលោកយាយ ភ័យខ្លាំងហើយខណៈលោកយាយក៏មានអាយុច្រើន ហើយមកត្រូវឆ្លងជំងឺនេះថែមទៀត។
គួរបញ្ជាក់ថា នេះបើយោងតាមការអះអាង របស់គណនីហ្វេសប៊ុក Tang Suntech ដែលប្រាប់ឲ្យដឹងថាលោកយាយ មានជន្មាយុ ៨១ឆ្នាំហើយ លោកយាយសព្វថ្ងៃ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.