អុីស្រាអែលអួតក្ដែងៗថា វ៉ាក់សុំាងខ្លួនចាក់រួចលែងពាក់ម៉ាស់ ឥឡូវដាក់ការស៊ើបអង្កេតលើរឿងនេះ
អ្នកស្រាវជ្រាវរបស់អ៊ីស្រាអែល បានរាយការណ៍ថា ប្រទេសរបស់ខ្លួនកំពុងតែដាក់ការស៊ើបអង្កេតលើរឿងវ៉ាក់សុំាង Pfizer និងជំងឺរលាកសាច់ដុំបេះដូងដែលកំពុងកើតឡើងយុវជនក្រោម ២៥ឆ្នាំ។
យោងតាមការចុះផ្សាយរបស់ Israel21 បានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះអ្នកស្រាវជ្រាវបានរាយការណ៍ទៅក្រសួងសុខាភិបាលអ៊ីស្រាអែលថា ខ្លួនបានរកឃើញជំងឺរលាកសាច់ដុំបេះដូងកើតយុវជនអាយុក្រោម ២៥ឆ្នាំ ក្រោយពេលចាក់វ៉ាក់សុំាង Pfizer-BioNTech Covid-19 ដូសទី ២រួច។
២ករណីធំៗថ្ងៃនេះ កម្ពុជារកឃើញមានឆ្លងរហូតដល់ជិត៩០០នាកក្នុងរយៈពេល២៤ម៉ោង
អំឡុងពេលដែលប្រទេសអ៊ីស្រាអែលដាក់ការស៊ើបអង្កេតលើរឿងមួយនេះ ខ្លួនបានរកឃើញករណីជំងឺរលាកសាច់ដុំបេះដូងលើយុវជនចំនួន ១១០ករណី ក្នុងចំណោមប្រជាជនអ៊ីស្រាអែលជាង ៥លាននាក់ដែលទទួលវ៉ាក់សុំាង Pfizer-BioNTech ដូសទី ២។ ហើយករណីរលាកសាច់ដុំបេះដូង (Myocarditis) នេះ ៩០% គឺកើតឡើងទៅលើមនុស្សប្រុសដែលមានវ័យ ចន្លោះពី ១៦ ដល់ ២៥ឆ្នាំ។
នៅក្នុងនោះដែរ ប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រទេសអាមេរិក កំពុងតែស៊ើបអង្កេតលើរឿងនេះជាខ្លាំង ខណៈពេលដែលកុមារជាច្រើនរូបបានចាក់វ៉ាក់សុំាង Pfizer-BioNTech Covid-19។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះការចុះផ្សាយរបស់សារព័ត៌មាន france24 បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានប្រកាសថា ប្រជាជនរបស់ខ្លួនដែលចាក់វ៉ាក់សុំាងរួច អាចចេញទៅទីសាធារណៈបានដោយមិនចាំបាច់ពាក់ម៉ាស់នោះទេ។
ជាមួយគ្នានេះដែរ ប្រទេសអ៊ីស្រាអែលរកឃើញអ្នកឆ្លងសរុបចំនួន ៨៣៩,៥៣១នាក់ និងអ្នកជាសះស្បើយសរុបចំនួន ៨៣២,៩១៨នាក់ ហើយនិងអ្នកស្លាប់សរុបចំនួន ៦,៤១៦នាក់។
កុំប្រហែស! មន្ត្រីសន្តិសុខទូតអាមេរិកនៅកម្ពុជាចាក់វ៉ាក់សុំាងប្រភេទនេះ២ដូសហើយ នៅតែឆ្លងទៀត
Comments are closed, but trackbacks and pingbacks are open.