គួរ​ឱ្យសរសើរណាស់! នៅពេលនេះរដ្ឋបាលខេត្តកែបបញ្ជាឱ្យរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនានា ដោយជំនួសមកវិញនូវផ្ទាំងផ្សព្វផ្សាយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឱ្យរំភើបណាស់ នៅពេលដែល​រដ្ឋបាលខេត្ត​កែប​ បាន​ប្រកាស​ឲ្យ​ម្ចាស់ក្រុមហ៊ុន​ ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ​រុះរេីបដា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬផ្ទាំងប៉ាណូដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ​ ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា​ ពាក់ព័ន្ធ​នឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សេចក្តី​ជូន​ដំណឹង​ អាជ្ញាធរ​បាន​ណែនាំ​ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើបដា ឬផ្ទាំងប៉ាណូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយកបង្គោលដែល ក្រុមហ៊ុនបានដាក់កន្លងមក ដោយដាក់ជំនួសមកវិញនូវខ្លឹមសារអប់រំនានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់តាំងបដា ឬផ្ទាំងប៉ាណូនៅមូលដ្ឋានអាជីវកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬនៅតាមទីសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកែប – តាមស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ព្រឹត្តការណ៍២០ កុម្ភៈ ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តី​សម្រេច​នេះ​ចាប់អនុវត្ត​ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត ករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយរាល់ការ ខូ ច ខា ត រដ្ឋបាលខេត្តមិនទទួលខុសត្រូវឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.