សូមជ្រាប! ពេលនេះនៅសៀមរាប សម្រេចបែងចែកតំបន់ទាំង ៣ នៅក្នុងស្រុកទាំងនេះ អ្នកល្មើសនឹងមានទោស
សូមជ្រាប! ពេលនេះនៅសៀមរាប សម្រេចបែងចែកតំបន់ទាំង ៣ នៅក្នុងស្រុកទាំងនេះ អ្នកល្មើសនឹងមានទោស
June 10, 2021 tongyong
រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីសម្រេចស្ដីអំពី ការកំណត់ «តំបន់ក្រហម» នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ «តំបន់លឿងទុំ» នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និង ឃុំដំដែក ស្រុកសូទ្រនិគម និង «តំបន់លឿង» នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ។
រដ្ឋបាលខេត្តបានបញ្ជាក់ផងដែរថា ការបិទខ្ទប់នេះ ធ្វើឡើងជាបណ្តោះអាសន្ន រយៈពេល ២ សប្ដាហ៍ គិតចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងសេចក្តីសម្រេចនេះដដែល មានចែងពីការហាមឃាត់ និង ករណីលើកលែង ព្រមទាំងការផ្តន្ទាទោសដាក់ពន្ធនាគារ ឬការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសមិនអនុវត្ត ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិត និងមើលផែនទីនៃតំបន់ទាំង ៣ នៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.