ដំណឹងបន្ទាន់សូមជ្រាប! ខ្លោងទ្វារតាកាវ (ខាងលិច) នៅអង្គរធំ ត្រូវបិទបណ្តោះអាសន្ន ដោយសារមូលហេតុនេះ

June 10, 2021 tongyong

អាជ្ញាធរជាតិអប្សរា តាមរយៈលិខិតចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានឱ្យបានដឹងថា ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ នេះតទៅ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ខ្លោងទ្វារតាកាវ (ខ្លោងទ្វារខាងលិច) នៃអតីតរាជធានីអង្គរធំបណ្តោះអាសន្ន ដើម្បីធ្វើការជួសជុល រើថ្ម ដាក់ពង្រាយបំណែកថ្ម ផ្គុំថ្ម និង បំណែកចម្លាក់សម្រាប់ជួសជុលដែលចាំបាច់ត្រូវបិទខ្លោងទ្វារនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរខាងលើ បានបន្ថែមឱ្យបានដឹងថា ការបិទចរាចរណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ក្រុមការងារបច្ចេកទេសអាជ្ញាធរជាតិអប្សរា ក៏ដូចជា ធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ​​​​​​​​​​​៖

Comments are closed, but trackbacks and pingbacks are open.