កាន់តែក្តៅហើយ! អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ចេញមកប្រតិកម្មទៅ និងការអនុវត្តវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing លោកស្រី Le Thi Thu Hang បាននិយាយថា៖ ប្រទេសវៀតណាមគាំទ្រការអនុវត្តិ ការរៀបចំដងទន្លេឲ្យមានសណ្តាប់ធ្នាប់ និងបរិស្ថាន របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលើជនជាតិវៀតណាមដែលតាំងទីលំនៅ នៅតាមដងទន្លេរក្នុងរាជធានីភ្នំពេញ ប៉ុន្តែសំណូមពរត្រូវតែគោរពតាមគោលនយោបាយមនុស្សធម៌ ទៅលើពលរដ្ឋវៀតណាមផង។

លោកស្រីបានលើកឡើងថា ក្រសួងការបរទេសវៀតណាម ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានដែលថាអាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្លាស់ប្តូរទីលំនៅប្រជាជនវៀតណាម ដែលរស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឆ្លៀតក្នុងឪកាសនោះដែរលោកស្រីក៏បង្ហាញពីការគាំទ្រទៅលើសេចក្ដីសម្រេចរបស់ភាគីសាលារាជធានីភ្នំពេញផងដែ និងសំណូមពរអោយការបំលាស់ទី ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីជាដើម នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អនុវត្តទៅតាមលក្ខខណ្ឌដែលសមស្រប។

លោកស្រី អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយបន្ថែមទៀតថា ប្រទេសវៀតណាមបានយល់ពីគោលនយោបាយនៃអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ការការពារបរិដ្ឋាន នៅតាមដងទន្លេ ដើម្បីបង្កើនសោភណ័ភាពទីក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសង្ឃឹមថាការតាំងទីលំនៅថ្មីរបស់ពលរដ្ឋវៀតណាមទាំងនោះ នឹងត្រូវបានអនុវត្តដោយមានកាលបរិច្ឆេទសមហេតុសមផល និងឆាប់ជួយឲ្យជនជាតិវៀតណាមទាំងនោះបានវិលត្រឡប់ទៅរកស្ថេរភាពដូចដើមវិញ ក៏ដូចជាធានាបាននូវសន្តិសុខពេញលេញដល់ពួកពលរដ្ឋវៀតណាមទាំងនោះផងដែរ ។

ប្រភពខាងលើបានអោយដឹងទៀតថាទាក់ទងជាមួយចំណាត់ការរបស់សាលារាជធានីភ្នំពេញ ទៅលើការរុះរើផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះដែរ គណកម្មការពលរដ្ឋវៀតណាម និងស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា ក៏បានស្នើដល់ភាគីកម្ពុជា ធ្វើយ៉ាងណា ត្រូវបង្កើតឲ្យមានលក្ខខណ្ឌអំណោយផល និងចាត់វិធានការសមស្រប ដើម្បីគាំទ្រដល់ពលរដ្ឋវៀតណាមសម្រាប់តាំងលំនៅឋានថ្មី និងត្រូវតែប្រកាន់យកគោលនយោបាយមនុស្សធម៌ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.