ក្តៅៗ !! សមាគមវៀតណាមនៅកម្ពុជា ប្រកាសមិនឲ្យជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្ដែតទឹក ចូលប្រទេសវៀតណាមឡើយ
រាជធានីភ្នំពេញ៖ សមាគមវៀតណាមនៅកម្ពុជា បានសម្រេចចេញសេចក្តីប្រកាសមិនឲ្យជនជាតិវៀតណាម វិលត្រឡប់ទៅប្រទេសវៀតណាម និងពលរដ្ឋវៀតណាម ដែលកំពុងត្រូវបានផ្លាស់ទីលំនៅចំនួន៦
ខណ្ឌ ក្នុងរាជធានីភ្នំពេញ ឲ្យស្នាក់នៅនឹងកន្លែង និងមិនត្រូវផ្លាស់ទីផ្ទះបណ្ដែតទឹក ផ្ទះទូក និងក្បូន ទៅប្រទេសវៀតណាម នៅពេលនេះទេ ពីព្រោះច្រកទ្វារព្រំដែនវៀតណាម ត្រូវបានបិទ និងមិនអនុញ្ញាតឲ្យមនុស្សចេញចូលប្រទេសវៀតណាមឡើយ ដោយសារតែស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា សមាគមបានធ្វើការជាមួយអាជ្ញាធរ ហើយអាជ្ញាធរក៏បានសម្រួលដល់ប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានផ្លាស់ប្តូរលំនៅដា្ឋន នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ ។
ដូច្នេះ សមាគមស្នើដល់ពួកគេ ត្រូវគោរពទៅតាមគោលការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត និងរើទៅចតនៅទីតាំងថ្មី ដែលកំណត់ដោយអាជ្ញាធរនៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕
Comments are closed, but trackbacks and pingbacks are open.