ចូលរួមរំលែកទុក្ខ និងសោកស្ដាយបំផុត! ទេវនាដនិម្មិត ឯម ធាយ សិល្បការិនីវ័យ ចំណាស់នៃរបាំបុរាណខ្មែរ បានទទួលមរណភាពហើយ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ឆ្នាំ ២០២១ នេះ មានដំណឹងដ៏គួរឱ្យសោកស្តាយមួយ ដោយ​លោក​យាយ​ទេវនាដនិម្មិត ឯម ធាយ បាន​ទទួល​មរណភាព​ទៅ​ហើយ ក្នុង​ជន្មាយុ ៨៨ ឆ្នាំ ដោយ​ជរាពាធ នៅ​វេលាម៉ោង ១២ និង ២០ នាទី​រំលង​អាធ្រាត្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើងាកទៅក្រោយបន្តិច ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ នាដការីពីសង្គមវ័យចំណាស់បំផុត លោកយាយ ឯម ធាយ បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក ដែលបណ្ដាលឱ្យលោកយាយមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោម ដោយសារតែការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បាត់​បង់​លោកយាយ គឺ​ជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មួយ សម្រាប់​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ ។ លោកយាយ ឯម ធាយ ត្រូវបានផ្ដល់គោរមងារកិត្តិយសជា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ ថ្នាក់ជាតិ ឯកទេសរបាំក្បាច់បុរាណខ្មែរ ដោយសារតែស្នាដៃជាច្រើនរបស់លោកយាយ ក្នុងការលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ជាពិសេសរបាំបុរាណខ្មែរ ៕

Comments are closed, but trackbacks and pingbacks are open.