ទឹកជំនន់ទៀតហើយ! ប្រទេសជិតខាងកម្ពុជា១កំពុងរងគ្រោះក្រោយជួបព្យុះធំបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង

យោងតាមការដកស្រង់ពីសារព័ត៌មាន ស៊ិនហួរ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញបានឲ្យដឹងថា ប្រជាជនឡាវជាង ៣.០០០ នាក់នៅតាមភូមិជាច្រើននៅភាគខាងជើងខេត្ត Xayaboury ត្រូវបានរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេសនេះ ដែលបង្ករឡើងដោយសារព្យុះត្រូពិកឈ្មោះ Koguma ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អភិបាលរងខេត្ត Xayaboury គឺលោក Phetphixay Sounvilay បាននិយាយថា មន្រ្តីប៉ូលីស កងកំលាំងយោធា និងអ្នកស្ម័គ្រចិត្ត បានសហការគ្នាដើម្បីធ្វើការជួយដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបញ្ជាក់ថា ផ្នែកខ្លះនៃភាគខាងជើង និងភាគកណ្តាលប្រទេសត្រូវបានរងគ្រោះដោយទឹកជំនន់បន្ទាប់ពីព្យុះត្រូពិក Koguma នេះបានបោកបក់ពាសពេញប្រទេសឡាវកាលពីចុងសប្តាហ៍កន្លងទៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ អាជ្ញាធរនៃប្រទេសឡាវក៏បានព្រមានឱ្យប្រជាជនគ្រប់រូប ត្រៀមខ្លួនសម្រាប់ ការបម្រែបម្រួលអាកាសធាតុនេះ និងត្រូវតាមដានការព្យាករណ៍អាកាសធាតុជាប្រចាំដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗដែលអាចកើតមានជាយថាហេតុ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាប់ផងដែរ មុននឹងបោកបក់ទៅដល់ប្រទេសឡាវ ព្យុះ Koguma នេះក៏បានបោកបក់នៅទូទាំងប្រទេសវៀតណាមផងដែរកាលពីថ្ងៃអាទិត្យ បន្ទាប់មកបានរាលដាលដល់ភាគខាងជើងប្រទេសឡាវ និងបង្កជាភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសនេះផងដែរ។ ជាមួយគ្នានោះប្រទេសកម្ពុជាយើងក៏បានទទួលរងឥទ្ធិពលព្ទុះមួយនេះដែរកាលចាប់ពីថ្ងៃទី១៣-១៥ ខែមិថុនា នេះបើតាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឺកនិងឧតុនិយម៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.