បើមិនប្រាប់ មិនដឹងនៅខ្មែរទេ! កោះក្របី លាក់ខ្លួន ស្អាតដូចផ្ទាំងគំនូរ តោះមកស្គាល់ម្ចាស់កោះនេះ និងតម្លៃស្នាក់នៅ

ទេសភាពឆ្នេរខ្សាច់ធម្មជាតិ​ ដ៏ស្រស់ត្រកាលនៅលើកោះក្របី ដែលជាទីតាំងរមណីយដ្ឋានដ៏ប្រណិតមួយស្ទើរតែរកកន្លែងណាមួយប្រដូចពុំបានឡើយ។ កោះក្របី រំលេចរូបរាងយ៉ាងស្រស់អស្ចារ្យស្ថិតនៅលើផ្ទៃសាគរសមុទ្យរាម ភាគខាងត្បូងនៃក្រុងព្រះសីហនុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយធ្វើដំណើរប្រមាណជា ៣០ នាទីពីព្រលានយន្តហោះកងកេង មិនតែប៉ុណ្ណោះបើចេញដំណើរពីចំណតកប៉ាល់ដីគោកមានរយៈពេលតិចជាង ១០នាទី និងរយៈពេល៣ម៉ោងកន្លះពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង៨ម៉ោងកន្លះបើធ្វើដំណើរដោយរថយន្តពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមណីយដ្ឋានកោះនេះកំពុងលាក់ខ្លួនពួនសម្រស់ ហាក់បីដូចនារីខ្មែររៀបពេញក្រមុំចូលម្លប់តាមទំនៀមត្រូវបន្ទំសាច់ឲ្យសរខ្ចីរៀនវិជ្ជាការប្រពៃពេញលក្ខណជាស្ត្រីប្រកបដោយលក្ខណាល្អឯក ដោយគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណជា ១៥ ហិកតានៃកោះដែលបានវិនិយោគដោយក្រុមហ៊ុនថៃ Six Senses Krabey Island (RPB Investment Co., Ltd)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរចនារមណីយដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាពសំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។ ដោយសារតែភាពលេចធ្លោទាំងអស់នេះហើយ ទើបអាចអន្ទងចិត្តទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលទៅទស្សនាស្នាក់នៅក្នុងតំបន់នោះស្រូបយកបរិយាកាស នាឯជាយដែនសមុទ្រ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រមណីយដ្ឋាន​ដ៏​ប្រណីត​នេះ​មាន​វីឡា​ចំនួន​ ៤០​នៅ​ជុំវិញ​ទិដ្ឋភាព​ធម្មជាតិ​សុទ្ធសាធ​ក្នុង​ផ្ទៃ​ក្រឡា​នៃ​កោះ​ប្រមាណ ១២​ហិកតា ខ្ពស់​ពី​ណេវ៉ូ​ទឹក​សមុទ្រ​ ៤២​ម៉ែត្រ ហើយ​វីឡា​ទាំង​អស់​ត្រូវ​បាន​ប្រើប្រាស់​សម្ភារៈ​រឹង​មាំ ដែល​រួម​បញ្ចូល​បន្ទប់​គេង​ដាច់​ដោយ​ឡែក បន្ទប់​ទទួល​ភ្ញៀវ អាង​ហែល​ទឹក រាន​ហាល​លំហែ​កាយ​ខាង​ក្រៅ​ផ្ទះ និង​អាង​ងូត​ទឹក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបន្ថែមផងដែរ បើនិយាយពីតម្លៃនៃការស្នាក់នៅលើកោះសង្សារក្នុង១យប់វិញ ដោយសារតែគុណភាពខ្ពស់នៃអាហារ សេវាកម្ម បូករួមជាមួយសម្រស់ធម្មជាតិទៀតនោះ វាធ្វើឱ្យតម្លៃនៃការស្នាក់នៅក៏មានតម្លៃលំដាប់អភិជនផងដែរ ពោលគឺការស្នាក់នៅក្នុង១យប់ តម្លៃចន្លោះពី ៦២៥ដុល្លារ ទៅដល់៤ពាន់ដុល្លារ ឬលើសនេះក៏មានផងដែរ នេះបើតាមការដកស្រង់ចេញពីវេបសាយផ្លូវការរបស់ Six Senses Krabey Island ចាប់ពីខែ តុលា ឆ្នាំ ២០២១ នេះតទៅ (ប៉ុន្តែតម្លៃអាចមានការប្រែប្រួលឡើងថ្លៃ ឬចុះថោកអាស្រ័យទៅតាមរដូវកាលផងដែរ)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះប្រភេទនៃផ្ទះស្នាក់នៅធ្វើស្របតាមស្តង់ដារបរទេស ចំណែកឯសេវាកម្មខាងក្នុងវិញបំពេញឱ្យអតិថិជនរស់នៅសោយសុខ សុវត្ថិភាពខ្ពស់ ដោយមិនខុសពីពាក្យអ្នកដែលធ្លាប់ទៅថាជា កោះឋានសួគ៌ ឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ជាមួយគ្នានេះ បើនិយាយពីទិដ្ឋភាពស្នាក់នៅវិញបង្ហាញឱ្យឃើញថា ជាតំបន់ដែលស្ងប់ស្ងាត់ ផ្គួបជាមួយនឹងទេសភាពសមុទ្រពណ៌ខៀវខ្ចី ស្រូបយកខ្យល់បរិសុទ្ធ អាចមើលថ្ងៃរះព្រឹក ថ្ងៃលិចនាពេលល្ងាច មានអាងហែលទឹកជាប់ទឹកសមុទ្រ បន្ថែមជាមួយនឹងឆ្នេរខ្សាច់សក្បុស​ អមប្រសមជាមួយនឹងព្រៃឈើលើកោះបន្សុតខ្យល់ត្រជាក់ដល់ក្នុងចិត្តសាកសមជាកន្លែងដែលអ្នកគ្រប់រូបប្រាថ្នាចង់ទៅមិនខុសពីពាក្យគេថាឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.