ក្រោយ Ronaldo ធ្វើឱ្យខាតលុយជាង ៤ពាន់លាន$ ក្រុមហ៊ុនកូកា កូឡា ចេញពាក្យចាក់ដោត១ឃ្លានេះ

ប្រិយមិត្តភាគច្រើនប្រហែលជាបានទស្សនាវីដេអូខ្លីមួយដែលគេចែកចាយនៅក្នុងអ៊ីនធឺណែតកាលពីពេលថ្មីៗនេះទាក់ទងនឹងសកម្មភាពមុនការរៀបចំសន្និសិទកាសែតមួយ ដែលនៅក្នុងពេលនោះ គេបានដាក់តាំងភេសជ្ជៈកូកាកូឡាចំនួន ២ដបនៅមុខតុដែលកីឡាករបាល់ទាត់ Cristiano Ronaldoអង្គុយ ព្រោះក្រុមហ៊ុនភេសជ្ជៈកូកាកូឡាជាអ្នកឧបត្ថម្ភធំក្នុង UEFA។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះ អ្វីដែលនឹកស្មានមិនដល់ Cristiano Ronaldoបែរជាលើកកូកាកូឡា ២ដបនោះចេញ រួចជំនួសមកវិញដោយលើកដបទឹកសុទ្ធហើយនិយាយថា ញ៉ាំទឹកល្អ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មានក្រោយពេលដែលវីដេអូនោះមានការចែកចាយពាសពេញបណ្ដាញអ៊ីនធឺណែត បានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន កូកាកូឡា បានធ្លាក់ចុះតម្លៃពី ៥៦.១០ដុល្លារក្នុងមួយហ៊ុន មកសល់ត្រឹម ៥៥.២២ដុល្លារ ដែលធ្វើឱ្យតម្លៃក្រុមហ៊ុនភេសជ្ជៈមួយនេះទាំងមូល ធ្លាក់ចុះពី ២៤២ពាន់លាន នៅត្រឹមតែ ២៣៨ពាន់លានដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងពីចេតនាពិតរបស់ Cristiano Ronaldo ថាលោកធ្វើបែបនោះដើម្បីចង់បំបាក់មុខក្រុមហ៊ុនយក្សមួយនេះ ឬដោយសារតែលោកជាមនុស្សស្រលាញ់សុខភាពមិនពិសារគ្រឿងកំប៉ុងកែច្នៃនោះទេ ព្រោះលោកគឺជាមនុស្សម្នាក់ដែលស្រលាញ់សុខភាពខ្លាំងបំផុត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែងលោកមិនចាក់សាក់នៅលើរាងកាយ ព្រោះលោកត្រូវធ្វើការបរិច្ចាគឈាមជាញឹកញាប់ ហើយលោកក៏ជាមនុស្សដែលចូលចិត្តញ៉ាំអាហារសុខភាពខ្លាំងបំផុតផងដែរ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.