ដំណឹងបន្ទាន់ ! ខេត្តសៀមរាបរកឃើញករណីវិជ្ជមានវីរុសបម្លែងខ្លួនឥណ្ឌា ២ ករណី
លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងថា
នៅខេត្តសៀមរាបមានករណីវិជ្ជមានកូវីដ១៩ប្រភេទឥណ្ឌាបំលែងខ្លួន ចំនួន ២ ករណី។
លោកក្រុស សារ៉ាត់ ក៏អំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
មកដល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៥៣៤នាក់ បានព្យាបាលជាសះស្បើយចំនួន ១៣៦ នាក់
ស្លាប់ចំនួន ៤ នាក់ និង ៣៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
Comments are closed, but trackbacks and pingbacks are open.