ភ្នំពេញ៖ ដូចដែលប្រិយមិត្តនិងមហាជនបានដឹងហើយថា តារាចម្រៀងប្រុសដ៏ល្បីប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត អាចនិយាយបានថា លោកជាតារាប្រុសមួយរូបដែលទទួលបានការគាំទ្រពីមហាជន ក៏ដូចជាហ្វេនៗជាច្រើន ទៅលើបទចម្រៀងពីរោះៗ របស់លោកនាពេលកន្លងមកនេះ។
ប៉ុនតែមួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថាលោក ជ័យ សុវ៉ាត ហាក់មិនសូវជាបានបង្ហាញខ្លួនតាមកម្មវិធីទូរទស្សន៍ ឬចេញបទចម្រៀងថ្មីញឹកញាប់ដូចមុននោះឡើយង ដោយរូបលោកងាកមកបំពេញកាតព្វកិច្ចធ្វើជាគ្រូពេទ្យស័្មគ្រចិត្តព្យាបាលជំងឺកូវីដ១៩វិញ។
ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ លោក ជ័យ សុវ៉ាត បានរៀបរាប់អារម្មណ៍របស់ខ្លួន ក្នុងអំឡុងពេលធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តនេះ យ៉ាងវែងអន្លាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖
“ហប់តែពោពេញដោយសេចក្ដីអំណរ ខ្ញុំបានមកដល់កន្លែងការងារ2ថ្ងៃហើយ ខ្ញុំមិនបង្អង់ទេមកដល់គឺចូលមើលបងប្អូនអ្នកជំងឺភ្លាម ពេលរៀបចូលភ័យផងអរផង ហើយហប់ខ្លាំង ដូចចង់ខ្លាចតិចៗ តែអត់ទេគឺត្រូវតែទ្រាំ
ពេលចូលដល់ក្នុងហឹមក្បាលខ្ញុំដូចរឹតឈឺក្បាលដល់ហើយ ហើយវ៉ែនតាស្រអាប់ទៀត តែមិនរង់ចាំយូទេ បងៗថាយើងត្រូវស្រូតការងារប្រកាសអ្នកជំងឺដែរគាត់ជាអោយគាត់ទៅផ្ទះ លោកព្រះចាប់ផ្ដើមធ្វើការភ្លាមសប្បាយចិត្តមិនដឹងមកពីណា ពួកគាត់អ្នកដែរជាបានលឺឈ្មោះគេប្រកាស
គាត់ស្រែកហោរ និងលើកដៃសំពះក្រុមគ្រូពេទ្យដោយក្ដីគោរព ពេលនោះខ្ញុំទទួលអាម្មណ៍មួយថាដូចមានកំលាំងចិត្តមកពីណាទេរំភើបជួសគាត់ទៀត ហើយដូចបាត់ហប់ បាត់ក្ដៅ បាត់ឈឺក្បាលដែលរឹតខ្លាំង ខ្ញុំសប្បាយចិត្តដែរបានបំរើការងារមួយនេះជូនបងប្អូន”។
យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ ហ្វេនៗជាច្រើនរបស់ម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» រូបនេះ ពិតជាមានការសប្បាយចិត្ត និងមានការស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ល្អរបស់តារាប្រុសរូបនេះ និងបានផ្ញើពាក្យជូនពរឲ្យមានសុវត្ថិភាពល្អក្នុងការបំពេញកិច្ចការនេះជាហូរហែផងដែរ៕
ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសួមទស្សនារូបភាពខាងក្រោមនេះ។
Comments are closed, but trackbacks and pingbacks are open.