មិនចប់ទេ! ក្តៅៗ ឥណ្ឌា រកឃើញវីរុសកូវីដ បំប្លែងខ្លួនថ្មីដែលកា ចសាហា វជាងមុន «Delta-Plus» ឆ្លង ៧ នាក់ហើយ
យ៉ាងហោចណាស់វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី «Delta-Plus» ចំនួន ៧ ករណី ត្រូវបានរកឃើញក្នុងសំណាកដែលយកចេញពីក្រុង Ratnagri, Navi Mumbai និង Palghar រដ្ឋ Maharashtra ប្រទេសឥណ្ឌា ។
អ្នកជំនាញនៅរដ្ឋ Maharashtra នេះ បានចេញការព្រមានថា វីរុសបំប្លែងខ្លួន Delta plus អាចជាប្រភពពីក្រោយការផ្ទុះឆ្លងនៃរលកទី ៣ និងអាចធ្វើឱ្យករណីឆ្លងហក់ឡើងដល់ ៨០ ម៉ឺននាក់ ដោយ ១០ ភាគរយនៃករណីផ្ទុះថ្មីទាំងនោះ អាចជាក្មេងៗ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Hindustan Times ។
តាមរបាយការណ៍ពីព័ត៌មានដដែលបានបញ្ជាក់ទៀតថា spike ប្រូតេអ៊ីននៃវីរុសបំប្លែងថ្មីនេះ ជ្រៀតចូលយ៉ាងលឿនចូលក្នុងកោសិកាគោលរបស់មនុស្ស ។ ខណៈវីរុសបំប្លែងថ្មីនេះ មានរបៀបគេចពីប្រព័ន្ធភាពស៊ាំល្អជាងវីរុសមុនៗបែបនេះ វាក៏កំពុងត្រូវបានក្រុមគ្រូពេទ្យធ្វើការស្រាវជ្រាវលើរបៀបចម្លង រាលដាលរហ័សរបស់វា រួមមានរកមើលថាតើវីរុសថ្មីនេះ អាចធន់នឹងប្រភេទថ្នាំផ្សំព្យាបាលប្រឆាំងរោគដែរឬអត់ ។
ក្រុមការងារកូវីដ-១៩ ប្រចាំរដ្ឋ Maharashtra បានធ្វើបទបង្ហាញមួយទៅកាន់លោករដ្ឋមន្ត្រី Uddhav Thackeray កាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ដោយពួកគេបានលើកឡើងពីការព្រួយបារម្ភរបស់ខ្លួន ។
ថ្លែងក្នុងបទបង្ហាញ មន្ត្រីម្នាក់បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មី Delta plus អាចនឹងបង្កជារលកទី ៣ នៅរដ្ឋ Maharashtra ហើយវាក៏អាចនឹងរាលដាលឆ្លងទ្វេដងទៀតផង ៕
Comments are closed, but trackbacks and pingbacks are open.