មិនចប់ទេ! ក្តៅៗ ឥណ្ឌា រកឃើញវីរុសកូវីដ បំប្លែងខ្លួនថ្មីដែលកា ចសាហា វជាងមុន «Delta-Plus» ឆ្លង ៧ នាក់ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ហោច​ណាស់​វីរុស​កូវីដ-១៩ បំប្លែង​ខ្លួន​ថ្មី «Delta-Plus» ចំនួន ៧ ករណី ត្រូវ​បាន​រកឃើញ​ក្នុង​សំណាក​ដែល​យក​ចេញ​ពី​ក្រុង Ratnagri, Navi Mumbai និង Palghar រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំនាញ​នៅ​រដ្ឋ Maharashtra នេះ បាន​ចេញ​ការ​ព្រមាន​ថា វីរុស​បំប្លែង​ខ្លួន Delta plus អាច​ជា​ប្រភព​ពីក្រោយ​ការ​ផ្ទុះ​ឆ្លង​នៃ​រលក​ទី ៣ និង​អាច​ធ្វើ​ឱ្យ​ករណី​ឆ្លង​ហក់​ឡើង​ដល់ ៨០ ម៉ឺន​នាក់ ដោយ ១០ ភាគរយ​នៃ​ករណី​ផ្ទុះ​ថ្មី​ទាំង​នោះ អាច​ជា​ក្មេងៗ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី​សារព័ត៌មាន Hindustan Times ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​របាយការណ៍​ពី​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ទៀត​ថា spike ប្រូតេអ៊ីន​នៃ​វីរុស​បំប្លែង​ថ្មី​នេះ ជ្រៀត​ចូល​យ៉ាង​លឿន​ចូល​ក្នុង​កោសិកា​គោល​របស់​មនុស្ស ។ ខណៈ​វីរុស​បំប្លែង​ថ្មី​នេះ មាន​របៀប​គេច​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​ល្អ​ជាង​វីរុស​មុនៗ​បែប​នេះ វា​ក៏​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​ការ​ស្រាវជ្រាវ​លើ​របៀប​ចម្លង រាលដាល​រហ័ស​របស់​វា រួម​មាន​រក​មើល​ថា​តើ​វីរុស​ថ្មី​នេះ អាច​ធន់​នឹង​ប្រភេទ​ថ្នាំ​ផ្សំ​ព្យាបាល​ប្រឆាំង​រោគ​ដែរ​ឬ​អត់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ការងារ​កូវីដ-១៩ ប្រចាំ​រដ្ឋ Maharashtra បាន​ធ្វើ​បទ​បង្ហាញ​មួយ​ទៅ​កាន់​លោក​រដ្ឋ​មន្ត្រី Uddhav Thackeray កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​ទៅ ដោយ​ពួកគេ​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងក្នុងបទបង្ហាញ មន្ត្រីម្នាក់បានលើកឡើងថា វីរុស​បំប្លែង​ខ្លួន​ថ្មី Delta plus អាច​នឹង​បង្ក​ជា​រលក​ទី ៣ នៅ​រដ្ឋ Maharashtra ហើយ​វា​ក៏​អាច​នឹង​រាលដាល​ឆ្លង​ទ្វេ​ដង​ទៀត​ផង ៕

Comments are closed, but trackbacks and pingbacks are open.