អ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាល ក្រសួងឱ្យព្យាបាលនៅផ្ទះ ហើយនេះជាថ្នាំទាំង ៤ប្រភេទត្រូវប្រើ
យោងតាមសេចក្ដីប្រកាសស្ដីពីការដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១ បានបង្ហាញឱ្យដឹងពីថ្នាំទាំង ៤ប្រភេទដែលអ្នកកើតជំងឺកូវីដ១៩ កម្រិតស្រាលអាចប្រើវាសម្រាប់ព្យាបាលនៅផ្ទះបាន។ ប៉ុន្តែការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះនេះ គឺអនុវត្តជាជំហានដំបូងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញជាមុនសិន នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះការព្យាបាលវិញគឺត្រូវធ្វើការព្យាបាលតាមរោគសញ្ញា និងប្រើប្រាស់ថ្នាំចំនួន ៤ប្រភេទរួមមាន៖ ប៉ារ៉ាសេតាម៉ុល, ឱសថប្រឆាំងមេរោគបើសង្ស័យថាមានការបង្ករោគដោយបាក់តេរី, Antihistamine, ថ្នាំគ្រាប់ លៀនហ៊័រ ឈីងវឹន។ ( បញ្ជាក់៖ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិនមុននឹងទទួលការប្រើប្រាស់ថ្នាំខាងលើ)
ទន្ទឹមនឹងនេះដែរ ក្រសួងក៏បានបង្ហាញនូវលក្ខខណ្ឌត្រូវបញ្ជូនអ្នកជំងឺកូវីដ១៩ ដែលកំពុងថែទាំព្យាបាលនៅផ្ទះឱ្យទៅព្យាបាលនៅមូលដ្ឋានសុខាភិបាលផងដែរ ដែលក្នុងនោះបែងចែកជា២ធំៗគឺសម្រាប់មនុស្សពេញវ័យ និងកុមារ៖
Comments are closed, but trackbacks and pingbacks are open.