សំណាងណាស់! ក្រោយចាក់វ៉ាក់សាំង២នេះ អង់គ្លេសរកឃើញប្រសិទ្ធភាពលើសពី ៩០%
យោងតាមការស្រាវជ្រាវរបស់ មន្ទីរសុខភាពសាធារណៈនៅប្រទេសអង់គ្លេស (PHE) កាលពីថ្ងៃចន្ទនេះបានរកឃើញថាវ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន Pfizer និងក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពប្រឆាំងជាមួយវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពចេញពីប្រទេសឥណ្ឌាបានដល់ទៅជាង ៩០ភាគរយឯណោះក្រោយពីបានធ្វើការសាកល្បងទៅលើមនុស្សនៅភាគខាងត្បូងនៃប្រទេសអង់គ្លេសរួចមក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ។
ជាមួយគ្នានេះ គេក៏បាននឹងកំពុងយកវ៉ាក់សាំងនេះទៅពិសោធន៍លើប្រជាជនក្នុងប្រទេសអ៊ីស្រាអែលដូចគ្នាផងដែរ ព្រោះមកដល់ពេលនេះករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីក្នុងប្រទេសមួយនេះកំពុងមានការកើនឡើង ហើយបើគិតត្រឹមថ្ងៃទី ២៥ នេះតាមរបាយការណ៍ខាងលើបាននិយាយថាមានប្រជាជនអ៊ីស្រាអែលប្រមាណជា ២០០នាក់រកឃើញថាមានវីរុសបំប្លែងខ្លួនថ្មីនេះ។
យ៉ាងណាមិញប្រភពដដែលបានបន្តឱ្យដឹងថា បើតាមការសិក្សាស្រាវជ្រាវរបស់ PHE ដដែលនេះ បានអះអាងថាវ៉ាក់សាំង Pfizer អាចប្រឆាំងជាមួយវីរុសបំប្លែងខ្លួនថ្មីបានដល់ទៅ ៩៦% បន្ទាប់ពីការចាក់បានពីរដូស ខណៈដែលវ៉ាក់សាំងរបស់ AstraZeneca អាចការពារបានដល់ទៅ ៩២% បន្ទាប់ពីបានចាក់ទៅលើមនុស្សរួចរាល់ហើយនោះ។
ក្នុងនោះ PHE រកឃើញផងដែរថា ក្នុងចំណោមអ្នកបានចាក់វ៉ាក់សាំងទាំងពីរបានគ្រប់ចំនួនដូស ពិនិត្យឃើញថា បើទោះបីជាពួកគេចាក់ហើយឆ្លងកូវីដ១៩ ក៏ដោយក៏អាចកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបានដល់ទៅ ៧០ ភាគរយ៕
Comments are closed, but trackbacks and pingbacks are open.