កម្ពុជាបានទទួលនិងបញ្ជាទិញវ៉ាក់សាំង៩លានដូសហើយ ដោយគ្រោងនឹងទិញ ១១លានដូសបន្ថែមទៀត

នៅក្នុងកិច្ចជំនួបតាមរយៈប្រព័ន្ធ Video Conference រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Victoria Kwakwa អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីពិភាក្សាអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា, ផែនការយុទ្ធសាស្រ្តនៃការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ និងលទ្ធផលនៃការចូលរួមរបស់ធនាគារពិភពលោកក្នុងការគាំទ្ររាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែមស្តារសម្បទាសេច្ចកិច្ចឡើងវិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានធ្វើការជម្រាបជូនអំពីគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ “ផែនការយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១” និងដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបាន ១០លាននាក់ ដែលតាមការប៉ាន់ស្មាន នឹងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុននេះ។

ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានបុរេសកម្មក្នុងការទទួល និងបញ្ជាទិញវ៉ាក់សាំងដោយផ្ទាល់ពី អ្នកផលិតវ៉ាក់សាំង ដែលគិតមកត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ទទួលទទួលបានវ៉ាក់សាំងសរុបប្រមាណ ៩លានដូសហើយ ប្រសិនបើមិនមានការប្រែប្រួលទេ កម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំងដែលបានពីការបញ្ជាទិញចំនួន ១១លានដូសបន្ថែមនៅត្រឹមខែ សីហា ឆ្នាំ២០២១ ខាងមុននេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបជូនអំពីវិធានការណ៍គោលនយោបាយមុតស្រួចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ចំនួន៨ជុំ សំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតប្រជាជន រក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ហើយវិធានការណ៍ជុំទី៩ ស្តីពីការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយពិវិបត្តិនៃជំងឺកូវីដ-១៩ ក៏នឹងត្រូវដាក់ចេញបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

Comments are closed, but trackbacks and pingbacks are open.