គ្រោះរអិលបាក់ដីនៅប្រទេសជប៉ុន បានបង្កឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន
ជប៉ុន៖ មនុស្ស២០នាក់បានបាត់ខ្លួន បន្ទាប់ពីមានការបាក់ដីដ៏ធំមួយ បានវាយប្រហារទីក្រុង Atami ក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ វីដេអូនៅលើបណ្ដាញសង្គមបានបង្ហាញពីភក់ពណ៌ខ្មៅ ធ្លាក់ពីលើកំពូលភ្នំមួយ និងបានឆ្លងកាត់ទីក្រុងឆ្ពោះទៅកាន់សមុទ្រ។ ផ្ទះជាច្រើនត្រូវបានបំផ្លាញនិងកប់។
អភិបាលតំបន់បាននិយាយថា សាកសពចំនួន២ត្រូវបានរកឃើញដោយឆ្មាំសមុទ្រ។ អ្នកស្រុកម្នាក់បាននិយាយថា គាត់បានលឺសំឡេងដ៏រន្ធត់មួយ និងបានរត់គេចខណៈពេលដែលការបាក់ដីបានគ្របដណ្ដប់អ្វីៗពេញផ្លូវ។ ទីក្រុង Atami ស្ថិតនៅក្នុងខេត្ត Shizuoka មានភ្លៀងធ្លាក់ច្រើនថ្ងៃ នៅក្នុងរយៈពេល៣ថ្ងៃដំបូងនៃខែកក្កដា។ អាកាសធាតុគឺស្រដៀងគ្នា នៅក្នុងខេត្ត Kanagawa នៅក្បែរគ្នា។
បម្រែបម្រួលអាកាសធាតុកំពុងធ្វើឲ្យកើតមានហេតុភេទបែបនេះ កាន់តែខ្លាំង។ ប្រជាជនក្នុងតំបន់បាននិយាយថា ការរអិលបាក់ដីបានកើតឡើងនៅម៉ោងក្នុងតំបន់១០:៣០ កាលពីថ្ងៃសៅរ៍។
លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានរួមបញ្ចូលក្រុមការងារ ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ ដែលបណ្ដាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក។ ប៉ូលិស អ្នកពន្លត់អគ្គិភ័យ និងយោធាជប៉ុនបានចូលរួមក្នុងប្រតិបត្តិការស្វែងរក។ អភិបាលក្រុង Atami លោក Sakae Saito បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ផ្ទះរហូតដល់ទៅ៣០០ខ្នងបានទទួលរងផលប៉ះពាល់ ដោយសារការបាក់ដី៕
熱海の土石流災害、安否不明が20人を超える。#豪雨 #拡散希望
pic.twitter.com/aTGDXpyMob— 炎上動画・面白ネタ拡散バード🇯🇵 (@enjou_kakusan) July 3, 2021
Comments are closed, but trackbacks and pingbacks are open.