ផ្ទុះបំពង់បង្ហូរឧស្ម័ននៅបាតសមុទ្រ ឃើញហើយឡើងរន្ធត់ (មានវីដេអូ)

ម៉ិកស៊ិក៖ កាលពីព្រឹកថ្ងៃសុក្រទី២ ខែកក្កដាកន្លងទៅនេះ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅតំបន់ឈូងសមុទ្រនៃប្រទេសម៉ិកស៊ិក ដែលមានអណ្ដាតភ្លើងឆាបឆេះមកលើផ្ទៃទឹក បន្ទាប់ពីបំពង់បង្ហូរឧស្ម័ននៅបាតសមុទ្រលេចធ្លាយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អណ្ដាតភ្លើងឆាបឆេះនេះ ត្រូវបានអ្នកនៅលើបណ្ដាញសង្គមហៅថា “ភ្នែកភ្លើង” ដោយសារតែវាមានរូងរាងស្រដៀងទៅនឹងភ្នែករបស់មនុស្ស។ ហើយតំបន់ដែលឆាបឆេះ មានរយៈចម្ងាយប៉ុន្មានម៉ែត្រប៉ុណ្ណោះពីកន្លែងខួងមួយ និងខាងក្រុមហ៊ុនប្រេងកាតរបស់ម៉ិកស៊ិកឈ្មោះ Petroleos Mexicanos (ដែលគេស្គាល់ថា Pemex) ក៏បានបញ្ជូនទូកត្រួតពិនិត្យអគ្គិភ័យ ដើម្បីទៅធ្វើការពន្លត់ផងដែរ។

យ៉ាងណាមិញ ហេតុការណ៍ឆាបឆេះខាងលើនេះ ត្រូវបានគេគ្រប់គ្រងទាំងស្រុង រយៈពេល៥ម៉ោងក្រោយ និងមិនបានបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់ឡើយ៕
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Comments are closed, but trackbacks and pingbacks are open.