ជួយទិញគាត់ផង!! អាណិតណាស់ ទោះបីនិយាយមិនកើត ស្ដាប់មិនលឺ តស៊ូធាក់កង់កញ្ចាស់ក្រោមថ្ងៃក្ដៅ ដឹកខ្នើយអង្រឹងលក់ចិញ្ចឹមគ្រួសារ…
ជីវិតមនុស្សម្នាក់ៗ កើតមកមានភ័ព្វវាសនារស់នៅខុសគ្នា ដោយអ្នកខ្លះមានសំណាងរកស៊ីកាក់កបបានក្លាយជានាយទុន មានប្រាក់ស្ដុកស្ដម្ភ រស់នៅក្នុងជីវភាពស្រណុកសុខស្រួលឥតមានព្រួយភ័យឡើយ ។
ឯអ្នកខ្លះមានភ័ព្វវាសនាហាក់ពុំសមប្រកប កើតមកមានបញ្ហារូបកាយហើយ ថែមទាំងពិបាករកចំណូលទៀត រកមួយពេលគ្រាន់បានហូបមួយពេល ចំណាយពេលវេលា និង កម្លាំងនឿយហត់ស្ទើរមួយជីវិត ដើម្បីតែក្រពះគ្មានពេលសម្រាកសោយសុខឡើយ ។
ជាក់ស្ដែងបញ្ហាខាងលើនេះ ដូចទៅនឹងករណីរបស់បុរសម្នាក់ដែលបង្ហោះដោយគណនីមួយឈ្មោះ Sim Bora ដែលបុរសរូបនោះ លោកមានបញ្ហាពិការដោយពុំអាចនិយាយបាន និង ពុំអាចស្ដាប់បានឡើយ ដែលជាទូទៅគេនិយមហៅថា គរថ្លង់ ដូច្នេះឯង ។ បុរសរូបនេះ ថ្វីត្បិតតែ
មានបញ្ហាបែបនេះក៏ពិតមែន តែលោកមានឆន្ទៈរឹងមាំ ពុំលាដៃសុំអ្នកណាមួយរៀលដើម្បីរស់ឡើយ ដោយលោកពឹងពាក់លើកម្លាំង និង អវៈយវៈដែលខ្លួនមាន ជិះកង់កញ្ចាស់មួយគ្រឿង ដឹកមុង ខ្នើយ និង ភួយ ដើរលក់តាមដងផ្លូវ ក្រោមកំដៅថ្ងៃផង ហាលខ្យល់ហាលភ្លៀងផង ដើម្បីរកកម្រៃគ្រាន់បានចិញ្ចឹមក្រពះបន្តដំណើរជីវិតទៅមុខទៀត ។
ជុំវិញរឿងនេះ បើតាមការខំមិនក្នុងគណនីខាងលើនេះបានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា គឿន ដែលគេពុំដឹងថាលោកស្នាក់នៅក្នុងតំបន់ណានៃក្រុងភ្នំពេញឡើយ តែលោកធ្លាប់រស់នៅក្នុងភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជានិច្ចកាលគេនិយមឃើញបុរសរូបនេះ ធាក់កង់ទៅលក់តាមផ្សារ ដែលមានដូចជា ផ្សារបឹងបៃតង និងផ្សារឈូកមាស ជាដើម ដែលធ្វើឱ្យមហាជនដែលបានឃើញហើយ នាំគ្នាអាណិត ក៏តែងតែជួយទិញជាហូរហែផងដែរ ៕
Comments are closed, but trackbacks and pingbacks are open.