សូមប្រយ័ត្ន! អ្នកជំងឺ.កូ.វីដ.១៩ ដែលមានរោគសញ្ញាទាំងនេះ បញ្ជាក់ថាស្ថិតនៅក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតហើយ
បច្ចុប្បន្នជំងឺកូវីដ១៩ បាននឹងកំពុងវាយលុកខ្លាំង មិនថាតែនៅប្រទេសកម្ពុជានោះទេ ពោលគឺនៅបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកតែម្ដង។ ដោយជំងឺឆ្លងមួយនេះ ក៏បានធ្វើឲ្យមានមនុស្សជាច្រើននាក់បានស្លាប់បាត់បង់ជីវិតផងដែរ។
ដោយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលកន្លងមកអ្នកដែលមានរោគសញ្ញាដូចជា ក្អកស្ងួតឬ ក្អកស្លេស, ឈឺកតិចតួច, រាគតិចៗ, ថបទ្រូង, ពិបាកដកដង្ហើម និងកម្ដៅឡើងដល់ ៣៧ អង្សារ សុទ្ធតែស្ថិតក្នុងការសង្ស័យឆ្លងជំងឺកូវីដ១៩ ហើយ ហើយអ្នកអាចត្រូវទៅពិនិត្យ ឬធ្វើតេស្ដរកកូវីដ១៩ ដើម្បីការពារខ្លួនធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ឬក៏ស្លាប់បាន។
ជាមួយគ្នានេះយោងតាមវីដេអូអប់រំរបស់ក្រសួងសុខាភិបាលបានបង្ហាញរោគសញ្ញាដែលអ្នកជំងឺកូវីដ១៩ គួរទៅព្យាបាលនៅមន្ទីររួមមាន គ្រុនក្ដៅ ក្អក ឈឺបំពង់ករ និងអង្អស់កម្លាំងគឺសុទ្ធតែជារោគសញ្ញាធ្ងន់ធ្ងរទាំងអស់ ប៉ុន្ដែរោគសញ្ញាដែលគ្រោះថ្នាក់បំផុតនោះគឺ ពិបាកដកដង្ហើម។ ដូច្នេះតម្រូវឲ្យអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យឲ្យបានដិតដល់។
សូមជម្រាបដែរថា គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងសរុបចំនួន ៥៧,១០៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៤៨,៩៧៤ នាក់ ខណៈអ្នកដែលបានស្លាប់បាត់បង់ជីវិតមានចំនួន ៧៩៨ នាក់ផងដែរ។ បើបច្ចុប្បន្នជំងឺនេះ ក៏នៅតែបន្ដគំរាមកំហែងយើងជានិច្ច ស្របពេលដែលក្រសួងក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋគ្រប់រូបបន្ដការអនុវត្ដវិធានការសុវត្ថិភាពដើម្បីការពារខ្លួនពីជំងឺនេះ៕
Comments are closed, but trackbacks and pingbacks are open.