ដំណឹងសំខាន់! រាជរដ្ឋាភិបាលសម្រេចលុបចោលការលើកថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ ក្នុងវិស័យឯកជន
កន្លងមក នៅពេលមានថ្ងៃបុណ្យជាតិ ឬអន្ដរជាតិសំខាន់ៗ ដែលប្រារព្ធធ្វើឡើងចំថ្ងៃអាទិត្យ នោះក្រុមហ៊ុនឬសហគ្រាស ក្នុងវិស័យឯកជនទាំងអស់ តែងតែធ្វើការលើកថ្ងៃឈប់សម្រាកជូនដល់ កម្មករ និយោជិតរបស់ខ្លួន។
ប៉ុន្ដែថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច លុបចោលការលើកថ្ងៃឈប់សម្រាកចំថ្ងៃអាទិត្យ ក្នុងវិស័យឯកជនទាំងអស់ ដូចទៅនឹងការមិនលើកថ្ងៃឈប់សម្រាករបស់មន្ដ្រីរាជការអ៊ីចឹងដែរ។
ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានកំពុងបន្តចាប់ផ្តើមពិភាក្សាលើ “សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧”។
យោងតាម លោក ផៃ ស៊ីផាន ដែលជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការបរស់ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះបានឲ្យដឹងថា ការលុបថ្ងៃឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ
ដែលដូចគ្នាទៅនឹង ការមិនលើកពេលឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យរបស់មន្ត្រីរាជការនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទាំងក្នុងតំបន់និងសកលលោក៕
Comments are closed, but trackbacks and pingbacks are open.