ឡូយណាស់! អាមេរិកថាអ្នកដែលចាក់វ៉ាក់សាំងមួយប្រភេទនេះ មិនបាច់ចាក់ដូសទី៣ ទៀតទេ
បើគិតមកទល់នឹងពេលនេះ មានបណ្តាលប្រទេសជាច្រើននៅលើពិភពលោកកំពុងតែគ្រោងចាក់វ៉ាក់សាំង ដូសទី ៣ ទៅឱ្យប្រជាជនរបស់ខ្លួន ព្រោះពួកគេជឿជាក់ថាដូសទី ៣ នេះនឹងមានប្រសិទ្ធភាពកាន់តែខ្លាំងជាងដូសទី២ទៅទៀត ហើយម្យ៉ាងវិញពួកគេក៏សង្ឃឹមថាដូសទី ៣ ដែលចាក់ទៅឱ្យប្រជាជនខ្លួននឹងអាចការពារនៅវីរុសកូវីដ១៩ និងវីរុសបំប្លែងថ្មីបាន និងអាចបង្កើនប្រព័ន្ធភាពសុំាឱ្យពួកគាត់ផងដែរ។
ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងដូសទី៣នេះដែរ អ្នកនាំពាក្យផ្នែកសុខភាពនិងសេវាមនុស្សអាមេរិក បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅនេះថា ចំពោះប្រជាជននៅប្រទេសអាមេរិកដែលបានចាក់វ៉ាក់សាំង Pfizer គ្រប់ចំនួន ២ដូសហើយ គឺមិនបាច់ចាក់ដូសទី៣ ថែមទៀតនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
ប៉ុន្តែយ៉ាងណា ឆ្លើយតបទៅនឹង ការស្នើររបស់ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer ដែលគ្រោងនឹងចាក់វ៉ាក់សាំងដូសទី៣បន្ថែមទៀត ដោយផ្អែកករណីឆ្លងថ្មីៗ ពីការរីករាលដាលនៃវីរុសដែលតានោះ មន្រ្តីផ្នែកសុខភាពអាមេរិក នឹងពិភាក្សាជាមួយក្រុមហ៊ុនបន្ថែមទៀត ដោយគិតពីពេលវេលាចាក់បន្ថែម នាពេលអនាគត។
គួរជម្រាបថា អង្គការសុខភាពពិភពលោក (WHO) ក៏ធ្លាប់បានលើកដែរថា នៅបណ្ដាប្រទេសអ្នកមាន មិនគួរទិញវ៉ាក់សាំងច្រើន សម្រាប់ចាក់ដូសទី ៣ បន្ថែមទៀតនោះទេ ព្រោះបណ្ដាប្រទេសដទៃជាច្រើនមិនទាន់មានវ៉ាក់សាំងកូវីដ១៩ ចាក់ឲ្យប្រជាជនគ្រប់ម្នាក់ ២ដូសនៅឡើយទេ ៕
Comments are closed, but trackbacks and pingbacks are open.