សូមសរសើរ ជប៉ុន ! ប្រព័ន្ធរំដោះទឹកជំនន់ ដ៏ធំសម្បើមនៅក្រុងភ្នំពេញ ជប៉ុនជួយធ្វើគ្មានយកកម្រៃមួយសេន ចាប់ផ្តើមដាក់ដំណើរហើយ
នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអមដំណើរឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ MIKAMI Masahiro ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅ
ព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យការដ្ឋានគម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលគម្រោងសម្រេចលទ្ឋផលបាន ៩៨%
ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៦ ខែកក្កដាឆ្នាំ២០២១នេះតទៅ ។
គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម ដល់ ២.៣ម សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រគូប មានទំហំបណ្តោយ ១៣៥ម ទទឹង ១៣ម ជំរៅ
៤ម និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។
គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២…៕
ប្រភព៖ មន្ទីរធនធានទឹក និងឧតុនិយម
Comments are closed, but trackbacks and pingbacks are open.