១ថ្ងៃឆ្លង៧ពាន់! ប្រជាជនមីយ៉ាន់ម៉ា ល្មើសបម្រាមគោចរ សម្រុកចេញពីផ្ទះរកអុកស៊ីសែន សង្រ្គោះជីវិតសាច់ញាតិ

ប្រជាជនមីយ៉ាន់ម៉ាបង្ខំចិត្តល្មើសនឹងបម្រាមគោចររបស់រដ្ឋាភិបាលខ្លួន ចេញផ្ទះឈរតម្រង់ជួរគ្នាយ៉ាងត្រៀបត្រារង់ចាំទិញបំពុងអុកស៊ីសែន ដើម្បីយកមកសង្រ្គោះជីវិតរបស់សាច់ញាតិ ជាទីស្រលាញ់របស់ខ្លួនដែលកំពុងតែមានបង្ហាក្នុងការដងដង្ហើម និងធ្លាក់ខ្លួនឈឺធ្ងន់ដោយសារតែជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២១ នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបានដកស្រង់សម្ដីស្រ្ដីជនជាតិមីយ៉ាន់ម៉ាម្នាក់ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP ទាំងទឹកមុខសោកសៅថា «ប្អូនស្រីរបស់ខ្ញុំបានធ្វើទុក្ខដោយជំងឺកូវីដ១៩ អស់រយៈពេល៣ថ្ងៃហើយ ដោយថ្ងៃដំបូងនាងវិលមុខនិងមានសម្ពាធឈាមទាប ហើយថ្ងៃបន្ទាប់នាងមានអាការកាន់តែធ្ងន់ធ្ងរនិងពិបាកដកដង្ហើម»។ «ប៉ុន្ដែអំឡុងពេលព្រឹកមិញដែលខ្ញុំកំពុងតែឈរតម្រង់ជួរទិញអុកស៊ីសែននៅព្រឹកនេះ អ្នកផ្ទះបានខលមកប្រាប់ខ្ញុំថា ប្អូនរបស់ខ្ញុំនាងបានស្លាប់បាត់ទៅហើយ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបផងដែរថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅខែកក្កដានេះ រដ្ឋាភិបាលភូមាបានសម្រេចធ្វើការដាក់បម្រាមគោចរដល់ប្រជាជនខ្លួន ពោលគឺឱ្យនៅក្នុងផ្ទះបណ្ដោះអាសន្នកុំចេញក្រៅផ្ដេសផ្ដាស់។​​ យ៉ាងណាមិញ ចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមថ្ងៃពុធ សប្ដាហ៍នេះ បានកើនឡើងរហូតដល់ទៅខ្ទង់ ៧០០០នាក់ ដែលជាចំនួនខ្ពសនិងឆាប់រហ័សបំផុត គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ដែលក្នុងមួយថ្ងៃមានអ្នកឆ្លងប្រមានជា៥០នាក់ប៉ុណ្ណោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណាក៏ដោយ លោក Min Aung Lan មេដឹកនាំ រដ្ឋាភិបាលយោធា ភូមា បានធ្វើការស្នើរដល់ប្រជាពលរដ្ឋថា កុំឱ្យមានការព្រួយបារម្ភ ព្រោះរដ្ឋាភិបាលមានអុកស៊ីសែននិងមានលទ្ធភាពអាចទប់ទល់ជាមួយនឹងការផ្ទុះកូវីដ១៩ លើកនេះបាន។ យ៉ាងណាមិញ លោក Min Aung Lan ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាទាំងអស់ កុំបន្ដចែកចាយព័ត៌មានមិនពិត និងពាក្យចចាមអារាមពាក់ព័ន្ធនឹងបញ្ហាអុកស៊ីសែននេះទៀត៕

Comments are closed, but trackbacks and pingbacks are open.