សាហាវណាស់! វីរុសបម្លែងថ្មី Delta ឆ្លងអត់ដឹងខ្លួនទេ នេះជាអាការធម្មតាៗ អាចឱ្យអ្នកស្លាប់បាន

វីរវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Delta ដែលមានប្រភពមកពីប្រទេសឥណ្ឌា ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថាជាវីរុសដ៏កាចសាហាវ និងឆ្លងរីករាលដាលបានឆាប់រហ័សបំផុត។ហើយអ្វីដែលគេបារម្ភនោះ អ្នកជំងឺដែលឆ្លងវីរុសមួយនេះ គឺមានអាការខុសប្លែកពីការឆ្លងវីរុសដើមនៃកូវីដ១៩ ពោលគឺអ្នកឆ្លងវីរុស Delta ខ្លះមានអាការស្រដៀងនឹងផ្ដាសាយ ឬជួនកាលគ្មានរោគសញ្ញា ដែលជាហេតុធ្វើឱ្យមានភាពងាយស្រួលក្នុងការចម្លងទៅអ្នកដទៃទៀត ព្រោះអ្នកជំងឺពុំដឹងខ្លួនថាឆ្លងកូវីដ១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ដែលបានដកសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត Tim Spector ដែលមកពីស្ថាប័ន ZOE អង់គ្លេស បានឱ្យដឹងយ៉ាងដូច្នេះថា យោងលទ្ធផលនៃការស្ទង់មតិទៅលើអ្នកដែលបានឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta នៅអង់គ្លេសបានបង្ហាញថា អាការៈក្រោយពីឆ្លងវីរុសបំប្លែងខ្លួនថ្មី Delta ភាគច្រើនអ្នកជំងឺមានអាការដូចជា ឈឺក្បាល ហៀរសំបោ និងឈឺបំពង់ ពោលគឺមានអាករស្រដៀងនឹងជំងឺផ្ដាសាយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ បើតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងទៀតថា ទោះបីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩​ ហើយក៏ដោយក៏នៅតែអាចឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta បានដដែល។ បន្ថែមពីនេះទៀតអ្នកឆ្លងវីរុសនេះភាគច្រើន គឺមិនមានអាការឬរោគសញ្ញាអ្វីឡើយ។ នេះបើតាមការដកស្រង់និងចុះផ្សាយរបស់សារព័ត៌​មាន CNBC កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ​ ស្របពេលដែលអ្នកឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី Delta មានអាការស្រដៀងនឹងជំងឺផ្ដាសាយ ឬជួនកាលមិនបញ្ចេញរោគសញ្ញាដូច្នេះ ធ្វើឱ្យអ្នកជំងឺមិនដឹងថាខ្លួនឆ្លង ហើយមានឱកាសច្រើនក្នុងការចម្លងទៅកាន់សមាជិកគ្រួសារ និងអ្នកដទៃទៀតផងដែរ។ យ៉ាងណាមិញ សម្រាប់អ្នកនៅវ័យក្មេងមានកម្លាំងពេញ និងបានចាក់វ៉ាក់សាំងរួចរាល់មិនសូវជាប្រឈមនឹងហានិភ័យខ្ពស់ប៉ុន្មានោះទេ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែក្រុមមនុស្សដែលគេព្រួយបារម្ភៈបំផុតនោះ គឺក្មេងដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង និងក្រុមមនុស្សចាក់ឬអ្នកមានជំងឺរាំរៃដែលមិនអាចចាក់វ៉ាក់សាំងបាន ពោលគឺពួកគាត់ ត្រូវប្រឈមនឹងហានិភ័យខ្ពស់ បើឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីនេះ។

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ វីរុសបំប្លែងខ្លួនថ្មី Delta បានរីរាលដាលទៅជាង ៩០ប្រទេសទូទាំងសកលលោក ខណៈអ្នកឆ្លងកូវីដ១៩ សរុបមានចំនួន១៨៨,០៧៣,៦៧៦ករណី ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៤,០៥៥,៨២៥ នាក់ និងអ្នកជាសះស្បើយសរុបមានចំនួន១៧២,០១១,៩៤៩នាក់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាស​ស្ដីអំពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៣៧ករណី លើអ្នកដំណើរចូលមកកម្ពុជា ដោយចាប់ពីថ្ងៃទី០៧ និងទី១៤ ខែកក្កដា ឆ្នាំ២០២១ ដោយក្នុងនោះមាន ៣៤នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពី​ប្រទេសថៃតាមច្រកព្រំដែនកម្ពុជាថៃ និងជាអ្នកដំណើរបរទេសតាមយន្តហោះចំនួន៣នាក់៕

Comments are closed, but trackbacks and pingbacks are open.