សិស្សៗត្រៀមខ្លួន! ក្រសួងប្រកាសត្រៀមបើកសាលារៀនឡើងវិញបណ្តើរៗ បើ​ធ្វើរឿងមួយនេះបាន

សាលារៀនទូទាំងប្រទេសត្រូវបានបិទផ្អាកនិងផ្លាស់ប្តូរពីការរៀននៅផ្ទាល់ក្នុងសាលា មករៀនតាមអនឡាញក្រោយមានព្រឹត្តិការណ៍២០កុម្ភៈបានរាតត្បាតនៅក្នុងប្រទេសកម្ពុជា លុះមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថានឹងត្រៀមបើកសាលាឡើងវិញជាជំហានៗ ខណៈសម្តេចតេជោហ៊ុនសែនប្រកាសឱ្យមានការចាក់វ៉ាក់ស៊ាំងចំពោះក្មេងៗអាយុពី១២ឆ្នាំដល់១៧ឆ្នាំ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយសម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចដាក់ឱ្យ មានយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារ និងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២លាននាក់។ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ នឹងកាន់តែបង្កើនឱកាសកាន់តែច្រើនថែមទៀត ដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សា ឡើងវិញជាជំហានៗ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យហេតុនេះ សូមសិស្សានុសិស្សត្រៀមខ្លួន ក៏ដូចជាក្មេងៗដែលស្ថិតក្នុងចន្លោះអាយុនេះប្រញាប់ទៅចាក់វ៉ាក់ស៊ាំងឱ្យបានគ្រប់ៗគ្នាៗ ដើម្បីឱ្យសាលារៀនឆាប់បានបើកវិញ ក៏ដូចជាដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ដ៏កាចសាហាវនេះផងដែរ៕

Comments are closed, but trackbacks and pingbacks are open.