ពុទ្ធោ!! ត្រឹមតែ២៤ម៉ោង ថៃរកឃើញអ្នកឆ្លងកូវីដ ១ម៉ឺននាក់ ខណៈអ្នកបាត់បង់ជីវិតដល់ទៅ …
អន្តរជាតិ៖ អ្នកឆ្លងជំងឺកូវីដនៅប្រទេសថៃ សរុប ១១,៧៨៤នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោងមុន ខណៈអ្នកជំងឺ ៨១នាក់ទៀតបានបាត់បងជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
អត្រាឆ្លង កូវីដ-19 ប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត និងជាការហក់ឡើងក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤១៥,១៧៩នាក់ ក្នុងនោះអ្នកស្លា.ប់សរុបមាន ៣,៤២២នាក់ និងជាសះស្បើយវិញជិត ២៩០,០០០នាក់។
គួរបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។
ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕
Comments are closed, but trackbacks and pingbacks are open.