ទប់មិនចង់ជាប់! វៀតណាមរកឃើញអ្នកឆ្លងកូវីដមួយថ្ងៃជិត ៦ពាន់ករណី រីឯអ្នកស្លាប់កើនឡើងរហូត

កន្លងមកប្រទេសវៀតណាមបានប្រកាសបិទទីក្រុងហូជីមិញរួចហើយ បន្ទាប់ពីកំណើននៃការរីករាលដាលជំងឺកូវីដ​១៩ បន្តកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់។ កាលពីថ្ងៃអាទិត្យទី ១៨ ខែកក្កដា ឆ្នាំ២០២១ ប្រទេសវៀតណាមបាន​ប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ចំនួន ៥៨៨៧ ករីណ ដែលនេះគឺជាចំនួនដ៏ខ្ពស់មួយនឹងមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីដ៏ច្រើននេះ ត្រូវបានរកឃើញចេញពីតំបន់ផ្សេងៗគ្នា ដោយក្នុងនោះទីក្រុមហូជីមិញត្រូវបានរកឃើញចំនួន 4,692ករណីដែលជាចំនួនឆ្លងច្រើនជាងគេក្នុងប្រទេស។ ជាមួយគ្នានេះកាលពីថ្ងៃអាទិត្យ វៀតណាមមានអ្នកជាសះស្បើយចំនួន 355 ជម្រុញឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១០.៦៦៧ ករណីចាប់តាំងពីការរីករាលដាលដំបូងមក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅក្នុងប្រទេសវៀតណាមមានចំនួន ២១៩ បន្ទាប់ពីមានអ្នកស្លាប់ព្រោះ​កូវីដ១៩ កាលពីថ្ងៃអាទិត្យនេះ ២៩នាក់បន្ថែម។ បើទោះមកទល់ពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងជូនដល់​ប្រជាពលរដ្ឋខ្លួនបានជាង ៤.២លាននាក់ហើយក្ដី៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.