សូមប្រយ័ត្នកូវីដបំប្លែងថ្មី! តំបន់១នេះមានអ្នកឆ្លងកើនឡើងខ្ពស់ជាងពាក់កណ្តាលអ្នកឆ្លងសរុបប្រចាំថ្ងៃ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាបានឱ្យដឹងថា កម្ពុជាមានករណីឆ្លងថ្មីចំនួន៨២៥នាក់ អ្នកស្លាប់មានចំនួន២១នាក់ និងមាន១០២២នាក់ជាសះស្បើយ តែរឿងដែលគយរឱ្យបារម្ភបំផុតនោះគឺ ច្រកព្រំដែន កម្ពុជា-ថៃ មានករណីឆ្លងហក់ខ្ពស់ខ្លាំងជាងចំនួនអ្នកឆ្លងពាក់កណ្តាលសរុបទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីឆ្លងទៅលើពលករនាំចូលពីប្រទេសថៃ បានក្លាយជាករណីគួរឱ្យបារម្ភបំផុតខណៈថ្ងៃនេះ រកឃើញនាំចូលចំនួន៤២១នាក់ ពោលគឺលើសចំនួនអ្នកឆ្លងជាងពាក់កណ្តាលចំនួនសរុបទៅទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង លោកជំទាវឱ វណ្ណឌីន ក៏ធ្លាប់បានថ្លែងទាក់ទិននឹងការបារម្ភមួយនេះដែរ ព្រោះថាបើឆ្លងពីប្រទេសថៃគឺអាចនាំចូលនូវប្រភេទវីរុសបំប្លែងថ្មី ដែលកន្លងមកយើងបានរកឃើញករណីពលករនាំចូលឆ្លងវីរុសកូវីដបំប្លែងថ្មី ដែលតា ចំនួន ជាង៧០នាក់មកហើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈវីរុសបំប្លែងថ្មីនេះ ឆ្លងលឿនជាងមុន១៥ដង ដូចនេះបើមានការធ្លោះធ្លោយ ឆ្លងចេញតាមសហគមន៏ នោះនឹងបង្កឱ្យការរាតត្បាតនៃកូវីដនៅកម្ពុជាកាន់តែពិបាកគ្រប់គ្រង។ ដូចនេះមានតែសំណូមពរដល់បងប្អូនឱ្យយកចិត្តទុកដាក់អនុវត្ត វិធានការ ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ហើយជាពិសេសបងប្អូនដែលស្ថិតនៅតាមបន្ទាត់ព្រំដែនដែលអាចប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសប្រភេទថ្មីនេះ៕

Comments are closed, but trackbacks and pingbacks are open.