ភ្នំពេញជិតបញ្ចប់ថ្ងៃចាក់វ៉ាក់សាំងហើយ អ្នកបានចាក់ដូសទី១ហើយ ត្រូវទៅចាក់ត្រឹមថ្ងៃនេះជាកំហិត

យោងតាមសេចក្ដីប្រកាសចេញផ្សាយដោយ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះស្ដីពី ការប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋមានអាយុពី១៨ ឆ្នាំឡើងទៅ ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងដូសទី១ រួចរាល់ មុនពេលបិទបញ្ចប់យុទ្ធនាការ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមទីតាំងដែលខ្លួនបានចេញមុខទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមករៀងរាល់ម៉ោង ៨នាទីព្រឹក ដល់ម៉ោង៥ នាទីរសៀល គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២១ ជាកំហិត។ ប្រសិនបើផុតរយៈពេលនេះ បងប្អូនមិនបានចេញមកទទួលការចាក់វ៉ាក់សាំងទេនោះ រដ្ឋបាលរាជធានីភ្នំពេញមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូនឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ០៨ កក្កដា ឆ្នាំ២០២១ កន្លងទៅ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ បានបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទើបតែបានមកទទួលការចាក់វ៉ាក់សាំងដូសទី១ មុនពេលបិទបញ្ចប់យុទ្ធនាការនេះ។

អាស្រ័យដូចបានជម្រាបការលើសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ មេត្តាជ្រាបជាព័ត៌មាន និងរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងទាំងស្រុង៖

Comments are closed, but trackbacks and pingbacks are open.