ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ពីពេលវេលា និងរឿងដែលត្រូវធ្វើបន្ដ សម្រាប់អ្នកកូវីដ១៩ ព្យាបាលតាមផ្ទះ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឲ្យអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ​ អាចសម្រាកព្យាបាលនៅតាមគេហៈឋានរបស់ខ្លួនបាន ដោយពុំចាំបាច់ទៅសម្រាកនៅមន្ទីរពេទ្យឡើយ។ ដោយការធ្វើបែបនេះ គឺដើម្បីទុកកន្លែងសម្រាកព្យាបាលនៅមន្ទីរពេទ្យជូនអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ធ្ងរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសម្រាប់សម្រាកព្យាបាលដោយខ្លួនឯងនេះ ក្រសួងក៏បានបង្ហាញពីវិធីព្យាបាល និងប្រភេទថ្នាំ ក៏ដូចជាពេលវេលានៃការព្យាបាលផងដែរ។

ដោយក្នុងនោះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលពុំមានរោគដូចជា៖ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កំដៅតិចជាង ឬស្មើ ៣៧.៥ អង្សារពុំបាច់ប្រើឱសថព្យាបាលទេ។ ប៉ុន្ដែសម្រាប់អ្នកដែលមានរោគសញ្ញា ក្ដៅខ្លួន ឈឺក្បាល ឈឺបំពង់ក ឈឺសាច់ដុំ ឈឺសន្លាក់ សម្រាប់មនុស្សពេញវ័យ ឬកុមារ ទម្ងន់ចាប់ពី ៣០ គីឡូឡើងទៅ ត្រូវប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាម៉ុល ៥០០ ម.ក្រ ៣ដងក្នុង១ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកសម្រាប់រោគសញ្ញាតឹងច្រមុះ ផ្ដាសាយ ហៀរសំបោរ មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ ឡើង ប្រើប្រាស់ថ្នាំ ប្រូម៉ិចស៊ីន ៨ ម.ក្រ ៣ដងក្នុង១ថ្ងៃ ឬថ្នាំសេទីរីហ្ស៊ីន ១០ ម.ក្រ ១ដងក្នុង១ថ្ងៃ។ សម្រាប់មនុស្សពេញវ័យ ថ្នាំគ្រាប់ សៀនហ័រ ឈីងវីន (Lianhua Qingwen Capsules) លេប ៤ គ្រាប់ក្នុង ១ ដង និងចំនួន ៣ ដងក្នុង១ថ្ងៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះតាមរយៈ Video Conference កាលពីថ្ងៃម្សិលមិញ ក៏បានពន្យល់ដែលថា ចំពោះអ្នកដែលរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ហើយស្ម័ក្រចិត្តព្យាបាលតាមផ្ទះ ត្រូវព្យាបាលឱ្យបាន១៣ថ្ងៃ ។ ក្នុងថ្ងៃទី១៣នេះ គ្រូពេទ្យត្រូវទៅយកសំណាកបន្តទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលពិនិត្យយកសំណាកនោះ បើទោះបីជារកឃើញ ឬរកមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ ក៏ត្រូវតែបន្តដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃបន្តទៀត មិនអាចចេញក្រៅបានទេ។ នេះបើយោងតាមការដកស្រង់ពីក្រសួងព័ត៌មាន៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.