ដំណឹងល្អ! កម្ពុជានឹងទទួលបានវ៉ាក់សុំាងកូវីដ ចាក់តែមួយដូសអាចការពារមរណៈភាពខ្ពស់ ដល់មនុស្សក្រុមនេះ
ថ្មីៗនេះសន្ទុះនៃការចាក់វ៉ាក់សុំាង មានការកើនឡើងជាលំដាប់ ខណៈដែលប្រទេសយើងក៏កំពុងមានការរីកាលដាលនៅគ្រប់តំបន់។ជាមួយគ្នានេះវ៉ាក់សុំាងការពារវីរុសកាចសាហាវនេះក៏បានចូលមកជាបន្តបន្ទាប់ តាមរយៈការឧបត្ថម្ភ និងទិញចូលបន្ថែមរបស់រដ្ឋាភិបាល។
តាមប្រសាសន៍របស់លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានាថ្ងៃទី២២ខែកក្កដាថា
កម្ពុជាបានទទួលវ៉ាក់សាំងចនសុនអែនចនសុន (Johnson & Johnson) ឬ J&J ចំនួន ១លានដូស នៅពេលខាងមុខនេះ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្តល់តាមរយៈយន្តការកូវ៉ាក់ (COVAX Facility) ។លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា វ៉ាក់សាំងនេះ គឺជាប្រភេទវ៉ាក់សាំងដែលចាក់តែមួយដូសតែប៉ុណ្ណោះ (មិនចាំបាច់ចាក់ដូសទី២) ហើយសម្រាប់ចាក់ក្រុមមនុស្សដែលមានអាយុ ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ។
ចំពោះវ៉ាក់សុំាងនេះមានប្រសិទ្ធភាពប្រមាណជា ០៨ខែ មានសមត្ថភាពទប់ទល់បានខ្លាំងជាមួយនឹងពពួកវីរុសបំប្លែងថ្មីផងដែរ ហើយមានប្រសិទ្ធភាព៨៥% ដែលអាចទប់ទល់នឹងភាពធ្ងន់ធ្ងរនៃជំងឺបាន ហើយក៏អាចទប់ស្កាត់អត្រាមរណភាពដោយវីរុសកូវីដ-១៩ បានខ្ពស់បំផុតផងដែរ។នេះបើតាមប្រភពakpដដែល។
គួរជម្រាបដែរថាតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលនាយប់ថ្ងៃទី២២ ឈានដល់២៣កក្កដា បានឱ្យដឹងថា ចំនួនពលរដ្ឋចាក់វ៉ាក់សុំាងសរុបកើនដល់ ៦៤,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
ការចាក់វ៉ាក់សុំាងពិតជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដូចន្នេះប្រសិនបើបងប្អូនមិនមានលក្ខខណ្ឌដែលក្រសួងកំណត់មិនឱ្យចាក់ សូមចូលរួមចាក់ទាំងអស់គ្នាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងមនុស្សក្បែរខ្លួន។
Comments are closed, but trackbacks and pingbacks are open.