អ៊ីស្រាអែលកំពុងបង្កើតថ្នាំគ្រាប់ គ្រាន់តែលេបអាចទប់កូវីដ១៩បំប្លែងខ្លួនថ្មីបាន មិនចាញ់វ៉ាក់សាំង

ស្របពេលវីរុសកូវីដ-១៩ កំពុងវាយលុកខ្លាំង ជាពិសេសមានវីរុសបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់និងកាចសាហាវជាងមុនទ្វេដង ពេលនេះអ៊ីស្រាអែលកំពុងត្រៀមរៀបចំការសាកល្បងដំបូងនៃថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ-១៩ ដែលអាចជួយបង្កើនការទទួលបានថ្នាំបង្ការនៅជុំវិញពិភពលោកនិងដើរតួជាអ្នកជំរុញសុវត្ថិភាពសុខភាពសាធារណបានរហ័សនិងងាយស្រួលជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តី Forbe ចុះនាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន Oravax Medical ដែលជាក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍវិធីចែកចាយថ្នាំគ្រាប់កំពុងត្រៀមចាប់ផ្តើមសាកល្បងថ្នាំគ្រាប់ដែលមានប្រសិទ្ធភាពដូចទៅនឹងវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួននៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីទទួលបានភ្លើងខៀវពីក្រុមត្រួតពិនិត្យនៅមន្ទីរពេទ្យIchilov ដែលជាមន្ទីរពេទ្យធំរបស់Tel Aviv។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nadav Kidron នាយកប្រតិបត្តិនៃក្រុមហ៊ុនមេរបស់ Oraved Pharmaceuticals បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែលThe Jerusalem Post ថា “ការសាកល្បងដែលរង់ចាំការជ្រើសរើសនិងការយល់ព្រមចុងក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេសក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះនឹងចាប់ផ្តើមជា “ភស្តុតាងនៃគំនិត” សម្រាប់ថ្នាំគ្រាប់ការងារកូវីដ-១៩នេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការសាកល្បងលើកទី ១ នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត ២៤ នាក់ដែលមិនបានទទួលការព្យាបាលហើយពួកគេត្រូវលេប ១គ្រាប់ឬ ២គ្រាប់បន្ទាប់មកធ្វើការស្រាវជ្រាវអំពីសុវត្ថិភាពនិងការចង្អុលបង្ហាញអំពីភាពស៊ាំរបស់ថ្នាំនេះដោយបន្តទៅការសាកល្បងដំណាក់កាលទី ៣ កាន់តែធំដើម្បីបង្ហាញពីប្រសិទ្ធភាពប្រសិនបើការសាកល្បងនេះទទួលបានជោគជ័យ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nadav Kidron បាននិយាយថាថ្នាំគ្រាប់នេះគួរតែ “មានភាពធន់ប្រឆាំងកូវីដ-១៩ និងមានប្រសិទ្ធភាពខ្ពស់មិនចាញ់វ៉ាក់សាំងចាក់ឡើយ” នៅពេលវាបណ្តុះប្រព័ន្ធភាពស៊ាំប្រឆាំងនឹងប្រូតេអ៊ីនវីរុសចំនួនបី ជំនួសឱ្យប្រូតេអ៊ីនតែមួយដែលត្រូវបានកំណត់ដោយ Pfizer និង Moderna ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ មានវ៉ាក់សាំងចំនួន ៣.៧៥ ពាន់លានដូសត្រូវបានចាក់ជូនប្រជាជននៅទូទាំងពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយវ៉ាក់សាំងទាំងអស់នោះមិនត្រូវបានបែងចែកឲ្យមានតម្លាភាពសម្រាប់ប្រទេសទាំងអស់នោះទេ ហើយចំនួនវ៉ាក់សាំងក៏នៅមានចំនួនតិចតួចនៅឡើ។ ដូច្នេះនេះគឺជាក្តីសង្ឃឹមមួយទៀត របស់ពិភពលោកក្នុងការការពារសុវត្ថិភាពសុខភាពសាធារណ និងកម្ចាត់កូវីដចេញពីភពផែនដីនេះ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.