អ្នកល្អពេកហើយ!ជប៉ុន នឹងផ្តល់ជំនួយ៣,៣១លានដុល្លារបន្ថែម ជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកា៣,៣១លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជាសម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។
ពិធីចុះហត្ថលេខា លើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង នឹងប្រព្រឹត្តទៅថ្ងៃទី២៦ ខែកក្កដា ដើមសប្តាហ៍ក្រោយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
តាមប្រភពដដែល លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជានិងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាព្រមគ្នាលើលិខិតប្តូរសារ។
ក្រសួងការបរទេសកម្ពុជា គូសបញ្ជាក់ថា ជំនួយឥតសំណងនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជានិងជួយពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណងមិត្តភាព រវាងកម្ពុជា និងជប៉ុន៕
ប្រភពអត្ថបទ៖ Thmey Thmey
Comments are closed, but trackbacks and pingbacks are open.